

ការប្រកួតតែ១គូដ៏គួរឱ្យចាប់អារម្មណ៍នៅក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យនេះវេលាម៉ោង ១០: ៣០នាទីយប់គឺ Aston Villa និងត្រូវបើកទ្វារ កីឡដ្ឋាន VIlla Park ទទួលស្វាគមន៍ក្រុមញញួរធំ West Ham Unitedគួរកត់សម្គាល់ថាក្រុមដែលមានឯកសណ្ឋានអាវពណ៌ឈាមជ្រូកទាំងពិរនេះបានទទួលត្រឹម១ពិន្ទុមុនការប្រកួតអន្តរជាតិរបស់ពួកគេ ខណៈដែលក្រុមរបស់លោក Unai Emery បានត្រឹមស្មើ ១-១ ជាមួយក្រុម Wolverhampton Wanderers រីឯក្រុមភ្ញៀវរបស់លោក David Moyesស្មើគ្នា ជាមួយក្រុម Newcastle United ។ សម្រាប់៦ប្រកួតនៅក្របខណ្ឌ Premier league របស់ Aston Villa គឺឈ្នះ៤ស្មើ១និងចាញ់១។ រីឯ West Ham ឈ្នះ៣ចាញ់២និងស្មើ១។ សម្រាប់ Aston Villa បច្ចុច្បន្នឈរនៅលេខរៀងទី៦ ខណៈ West Ham ឈរនៅលេខរៀងទី៩
១.ប្រវត្តិជួបគ្នា
Aston Villa បានចាញ់បីប្រកួតចុងក្រោយក្នុងផ្ទះទល់នឹង West Ham ក្នុងក្របខ័ណ្ឌ Premier League គឺភ្ញៀវWest Ham មិនស្គាល់ចាញ់សោះក្នុង ១៥ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Aston Villa ក្នុងក្របខ័ណ្ឌ Premier League និងចាញ់ តែ ១លើកគត់ដោយលទ្ធផល១ ទល់និង០ នៅក្នុងខែឧសភា ឆ្នាំ ២០១៥ ។ទោះយ៉ាងណាAston Villa បានឈ្នះរាល់ការប្រកួត ១០ដងចុងក្រោយរបស់ពួកគេនៅផ្ទះក្នុងក្របខណ្ឌ Premier League គិតត្រឹមឆ្នាំ១៩៨៣ប៉ុណ្ណោះ។
២.ពត៌មានក្រុមAston Villa(ម្ចាស់ផ្ទះ)
Aston Villa មិនមានកីឡាករខ្សែការពារ Tyrone Mings និងខ្សែបម្រើ Emiliano Buendia ដោយាររបួស ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Konsa, Carlos, Torres, Digne; Cash, Kamara, Luiz, McGinn; Diaby, Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២

៣.ពត៌មានក្រុមWest Ham(ភ្ញៀវ)
ក្រុមភ្ញៀវអវត្តមានកីឡាករមួយចំនួនដូចជាBen Johnson, Aaron Cresswell និង អ្នកចាំទី Lukasz Fabianski សម្រាប់ការធ្វើដំណើរទៅកាន់ ទឹកដីកណ្តាលអង់គ្លេសដោយសារបញ្ហារបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Areola; Coufal, Zouma, Aguerd, Emerson; Soucek, Alvarez; Bowen, Ward-Prowse, Paqueta; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Aston Villa ២ : ១ West Ham
ប្រភព:whoscored&sportsmole&sporskeeda

ខ្សែការពាររបស់ក្លឹប Valencia កីឡាករ Christian Mosquera បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Arsenal មុនពេលបញ្ចប់ការផ្ទេរទៅកាន់កីឡដ្ឋាន Emirate Stadium មុនរដូវកាលថ្មីចាប់ផ្តើម។គួរកត់សម្គាល់ថាក្រុមលោក Mikel Arteta បានដាក់សំណើរជាទឹកប្រាក់ប្រមាណ១៤ លានអឺរ៉ូសម្រាប់ Mosquera តែត្រូវបានក្លឹបរហស្សនាមប្រចៀវខ្មៅច្រានចោល។ទោះបីជាយ៉ាងណាក្រុមដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងកើតប្រទេសអេស្បាញ Valencia មានឆន្ទៈនិងពិចារណាលក់កីឡាករសញ្ជាតិអេស្បាញ Mosquera វ័យ២១ឆ្នាំក្នុងតម្លៃខ្លួនលើសពី 20 លានអឺរ៉ូ។អត្ថបទកំពុងចាប់អារម្មណ៍៖ សមាជិកថ្មីត្រៀមចូលរួមព្រឹត្កការណ៍ F C W ក្រោយ Chelsea ទិញបានពីក្លឹបរួមលីក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យោងប្រភពពីអ្នកជំនាញការផ្ទេរកីឡាករក្នុងពិភពបាល់ទាត់លោក Fabrizio Romano នៅលើបណ្តាញទំនាក់ទំនង Insta Gram កាលពីថ្ងៃអាទិត្យបានសរសរថាៈ Arsenal បានឈានដល់កិច្ចព្រមព្រៀងពេញលេញលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Christian Mosquera ហើយ។ សម្រាប់លោកArteta អ្នកចាត់ការទូទៅរបស់ក្លឹប Arsenal ចង់ឱ្យ Mosquera លេងចាប់ដៃគូជាមួយ William […]



