

(អង់គ្លេស)៖ Jadon Sancho មិនបានលេងឲ្យបិសាចក្រហមតាំងពីចុងខែសីហាមកម្ល៉េះ បន្ទាប់ពីមានជម្លោះបញ្ហាជាមួយអ្នកចាត់ការទូទៅលោក Erik ten Hag។ កីឡាករវ័យ ២៣ឆ្នាំរូបនេះ ត្រូវបានដកចេញពីរូបថតក្រុម Manchester United រដូវកាល ២០២៣/២៤ ក្នុងសញ្ញាមួយបញ្ជាក់ថា គាត់មិនមានឱកាសត្រឡប់មកលេងនៅក្នុងកីឡដ្ឋាន Old Trafford ម្តងទៀតនោះទេ ខណៈ Sancho កំពុងបន្តហ្វឹកហាត់ដោយខ្លួនឯង។

ដោយឡែក តម្រុយពីរូបថតមួយសន្លឹកនេះ អ្នកគាំទ្របានសន្និដ្ឋានថា អនាគត Sancho នៅ United គឺជិតដល់ផ្លូវទាល់ហើយ ខណៈទីផ្សារដោះដូរនាខែមករា មានក្លឹបជាច្រើនកំពុងរង់ចាំចុះហត្ថលេខា សូម្បីតែក្លឹបនៅអារ៉ាប់ក៏មានចំណាប់អារម្មណ៍ខ្ពស់ផងដែរ៕
ប្រភព៖ THE SUN

(អារ៉ាប៊ីសាអូឌីត)៖ កំពូលខ្សែប្រយុទ្ធដ៏មុតស្រួច Cristiano Ronaldo កាន់តែប្រកៀកប្រកិតក្នុងការចុះកិច្ចព្រមព្រៀងថ្មី ២ឆ្នាំបន្ថែមទៀតឱ្យក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីត បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅបំណាច់ខែមិថុនានេះ។ ប្រធានក្រុមបច្ចខែលព័រទុយហ្គាល់ បានរួមទ្រនំលេងនៅ Saudi-Pro League កាលពីអំឡុងឆ្នាំ២០២៣ ខណៈ Ronaldo ចូលដល់វ័យ ៤០ឆ្នាំ ប៉ុន្តែនៅតែអាចរកបាន ៩៩គ្រាប់ ពីការបង្ហាញខ្លួនសរុប ១១១លើក។ យ៉ាងណាមិញ Casemiro ត្រូវបានផ្សារភ្ជាប់មកកាន់ Al Nassr កាលពីម្សិលមិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ លេចឮមិត្តចាស់មក! Cristiano Ronaldo ត្រៀមបន្តកុងត្រាថ្មីជាមួយ Al Nassr ភ្លែត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបផងដែរថា Ronaldo ក៏ធ្លាប់បាននិយាយថា រូបគេទទួលបានសំណើពី Al-Nassr ដើម្បីរួមក្រុមបន្តទៀតដែរ ស្របពេលលោកក៏ពុំទាន់បដិសេធ និងយល់ព្រមអ្វីដែរ ខណៈអ្នកសារព័ត៌មានដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា Ronaldo នឹងបន្តកិច្ចសន្យាថ្មីដល់ឆ្នាំ […]


