
(បរទេស)៖ ប្រធានក្រុមប្រេស៊ីល Neymar Jr បានចាកចេញពីទីលានប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ ដោយសាររបួសជង្គង់ជើងឆ្វេង នៅនាទីទី៤៨ ដើមតង់ទី២ ក្នុងអំឡុងការប្រកួតតទល់ជាមួយអ៊ុយរូហ្គាយ ខណៈបញ្ចប់ការប្រកួត ក្រុមជម្រើសជាតិប្រេស៊ីលបានបរាជ័យក្រោមថ្វីជើងអ៊ុយរូហ្គាយក្នុងលទ្ធផល ០:២ ។ ទន្ទឹមនឹងនេះ ភាពធ្ងន់ធ្ងរនៃរបួស Neymar បណ្តាលឲ្យក្លឹបនឹងធ្វើការគិតគូរខ្ពស់ និងជ្រើសរើសយកអ្នកជំនួសណាម្នាក់ ដែលក្លឹបអាចទុកចិត្តបានជាបណ្ណោះអាសន្នសិន។ គួរបញ្ជាក់ដែរថា ប្រេស៊ីលឈរចំណាត់ទី៣ មាន ៧ពិន្ទុ ស្មើគ្នាជាមួយអ៊ុយរូហ្គាយ ខណៈអាហ្សង់ទីនមាន ១២ពិន្ទុ វ៉ាដាច់ឈរលើកំពូលតារាង៕
សូមទស្សនានូវវីដេអូខាងក្រោម ឲ្យកាន់តែជ្រាបច្បាស់៖
🚨¡Neymar se retiró lesionado!
El 10 de Brasil tuvo que retirarse antes de finalizar el primer tiempo. En su lugar ingresó Richarlison#Uruguay 1-0 #Brasil
Mira el partido EN VIVO vía PPVs 👉 https://t.co/sfquImNSpD#Fanatiz #EliminatoriasSudamericanas2026 pic.twitter.com/dlQrtFqk84
— Fanatiz (@Fanatiztv) October 18, 2023
ប្រភព៖ MARCA & GOAL

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



