
ខ្សែការពារ Man Utd មួយរូប ធ្លាប់គិតចង់ចូលនិវត្តន៍ កាលពីរដូវកាលមុន
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ខ្សែការពារ Jonny Evans របស់បិសាចក្រហម Manchester United បានបង្ហើបថា មានពេលខ្លះកាលពីរដូវកាលមុន ខ្ញុំគិតចង់ចូលនិវត្តន៍ពីអាជីពបាល់ទាត់ជាច្រើនលើក។ ជម្រាបដែរថា កីឡាករវ័យ ៣៥ឆ្នាំ នឹងធ្វើជាប្រធានក្រុមអៀរឡង់ខាងជើង ដែលនឹងត្រូវលេងតទល់នឹង ស្លូវេនី នារាត្រីថ្ងៃអង្គារនេះ ក្នុងការប្រកួតជម្រុះ Euro 2024។ Jonny Evans បាននិយាយបន្ថែមថា៖
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស- «គ្មានការងឿងឆ្ងល់ទេ ដែលពេលខ្លះខ្ញុំមានគំនិតទាំងនេះ។ ខ្ញុំមិនអាចយកឈ្នះលើរបួសបានទេ ហើយរាល់ពេលដែលខ្ញុំត្រលប់មកវិញ ខ្ញុំបានខូចចិត្តយ៉ាងខ្លាំង។»
- «មានមនុស្សជាច្រើន និយាយលើកទឹកចិត្ដដល់រូបខ្ញុំ ថាមិនទាន់ដល់ទីបញ្ចប់នោះទេ ហើយខ្ញុំបានប្តេជ្ញាបង្ហាញវាចំពោះខ្លួនឯង ជាលទ្ធផលខ្ញុំអាចឆ្លងកាត់ដំណាក់កាលនោះបាន ខ្ញុំមានអារម្មណ៍ថាវាជាកន្លែងដ៏ល្អសម្រាប់ខ្ញុំ។»
រំលឹកដែរថា Evans បានឆ្លងកាត់ថ្នាលយុវជនរបស់ United ហើយបានឈ្នះពានរង្វាន់ Premier League ចំនួន ៣ដង និងពានរង្វាន់ Champions League នៅលីគទី២ របស់អង់គ្លេស មុនពេលផ្លាស់ទៅ West Bromwich Albion ក្នុងឆ្នាំ ២០១៥៕
ប្រភព៖ BBC
អត្ថបទទាក់ទង

6 days ago .
306 Views
ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ)

1 week ago .
207 Views
Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ)

1 week ago .
339 Views
មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ)