
(បរទេស)៖ ២គ្រាប់បើកឆាករបស់តារាឆ្នើម Cristiano Ronaldo ឲ្យជម្រើសជាតិព័រទុយហ្គាល់ បំបាក់មុខ បូស្នៀ-ហឺហ្សេហ្គោវីណា ដល់ក្នុងផ្ទះរហូតដល់ទៅ ៥គ្រាប់ ខណៈជាលទ្ធផលមានន័យថា ព័រទុយហ្គាល់ បានឡើងទៅលេងពានរង្វាន់ Euro 2024 នៅឆ្នាំក្រោយ ហើយកំពុងបន្តឈរកំពូលតារាងក្នុងពូល J ដែលមាន២៤ពិន្ទុ៕
សូមទស្សនានូវវីដេអូ Highlights ពេញខាងក្រោម៖

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



