
បន្ទាប់ពីរកឃើញជ័យជំនះក្នុងពូល H ជាលើកទីបីជាប់ៗគ្នាកាលពីចុងសប្តាហ៍កន្លងទៅក្រុមភ្ញៀវដាណឺម៉ាកស្ថិត យ៉ាងប្រកៀកក្នុងការឈានដល់ការកក់កៅអីព្រឹត្តិការណ៏ប្រកួត Euro ២០២៤ ខណៈដែលពួកគេនិង ត្រូវធ្វើការ ប្រកួតលើទឹកដី San Marino នៅវេលាម៉ោង ១និង ៤៥នាទីឈានចូលថ្ងៃពុធស្អែកនេះ។ទោះយ៉ាងណាជោគ វាសនារបស់ដាណឺម៉ាកក៏វាអាស្រ័យលើលទ្ធផលរបស់ក្រុមកំពូលតារាងស្លូវើនៀផងដែរ ស្របពេលជាមួយគ្នានេះ ក្រុមម្ចាស់ផ្ទះរបស់ពួកគេមិនទាន់រកបានសូម្បីត្រឹម១ពិន្ទុនៅឡើយនោះទេ។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរទើបតែជួបគ្នាលើកដំបូងក្នុងទឹកដីដាណឺម៉ាកគឺពួកគេលត់សាន់ម៉ារីណូក្នុងលទ្ធផល ៤ទល់និង០។
២.ពត៌មានក្រុមសាន់ម៉ារីណូ(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងE. Benedettini; D’Addario, Fabbri, Di Maio, Rossi, Franciosi; A. Golinucci, Mularoni, Lazzari; Nanni, Vitaioli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៣.ពត៌មានក្រុមដាណឺម៉ាក(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSchmeichel; Kristensen, Kjaer, Christensen, Maehle; Hojbjerg, Eriksen, Norgaard; Skov, Hojlund, Wind
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ សាន់ម៉ារីណូ ០ :២ ដាណឺម៉ាក
ប្រភព:&sportskeeda&sportsmole

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]



