
បន្ទាប់ពីចាញ់ហុងគ្រី ២ទល់និង១ នៅក្រៅទឹកដីទល់និងម្ចាស់ផ្ទះរួចមកក្នុងនាមជាម្ចាស់ផ្ទះវិញម្តងក្រុមជម្រើសជាតិស៊ែប៊ីនឹងសម្លឹងរកការវាយបកវិញក្នុងការប្រកួតជាមួយម៉ុងតេណេហ្គ្រោក្នុងសមរភូមិដ៏សំខាន់ សម្រាប់ការ បញ្ចប់ចំណាត់ថ្នាក់លេខ ២ ក្នុងពូល Gនាវេលាម៉ោង១ និង ៤៥នាទិឈានចូលថ្ងៃពុធស្អែកនេះ ។គួរបញ្ជាក់ថាការជួបគ្នាលើកដំបូងរវាងភាគីទាំងពីរបានបញ្ចប់ដោយការទទួលជ័យជម្នះ ២ទល់និង០ សម្រាប់ស៊ែប៊ីចាប់តាំងពីខែមីនាមកម្លេះ។ បច្ចុប្បន្នសែប៊ីឈរនៅលេខរៀងទី២មានគម្លាតពីក្រុមលេខ៣ម៉ុងតេណេហ្គ្រូចំនួន២ពិន្ទុ។
១.ប្រវត្តិជួបគ្នា
ស៊ែប៊ីគួរតែបន្តជាមួយនឹងការរៀបចំ ៣-៤-៣ នៅទីនេះ ប៉ុន្តែខ្សែបម្រើប្រយុទ្ធក្រុម Ajax វ័យ៣៤ឆ្នាំ Dusan Tadic ត្រូវបានគេរំពឹងថានឹងត្រលប់ទៅរកកីឡាករជម្រើសដំបូងក្រោយពីបានត្រឹមចូលលេងជាកីឡាករបម្រុងទល់នឹងហុងគ្រី។
២.ពត៌មានក្រុមស៊ែប៊ី(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMilinkovic-Savic; Erakovic, Milenkovic, Pavlovic; Zivkovic, Terzic, Gudelj, Milinkovic-Savic; Duricic, Tadic, Mitrovic
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣
៣.ពត៌មានក្រុមម៉ុងតេណេហ្គ្រូ(ភ្ញៀវ)
កីឡាករIgor Vujacic ជាប់បម្រាមត្រូវបានព្យួរខណៈ Milos Milovic អាចចូលលេងបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMijatovic; Tomasevic, Savic, Sipcic; Marusic, Vukcevic, Jankovic, Bakic, Loncar; Krstovic, Jovetic
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ស៊ែប៊ី ១ :០ ម៉ុងតេណេហ្គ្រូ
ប្រភព:whoscored &sportskeeda&sportsmole

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយថា Manchester United និង Manchester City ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]



