
ក្រុមអសូរីអ៊ិតាលីមានបំណងចង់ទទួលបានជ័យជំនះ២លើកជាប់ៗគ្នាដើម្បីកាត់បន្ថយគម្លាតក្រុមកំពូលតារាងអង់គ្លេសនៅក្នុងពូល C អោយមកនៅត្រឹមតែ ៣ ពិន្ទុ ពេលដែលពួគេស្វាគមន៍ក្រុមភ្ញៀវម៉ាល់តានៅកីឡដ្ឋាន Stadio San Nicola ក្នុងទីក្រុង Bari នៅវេលាម៉ោង ១និង ៥៤នាទីទាបភ្លឺឈានចូលថ្ងៃអាទិត្យស្អែកនេះ។ម្ចាស់ជើងឯក Euro ២០២០ បានយកឈ្នះ ២ទល់និង១ លើអ៊ុយក្រែន ក្នុងការជួបគ្នាវគ្គជម្រុះ Euro 2024 ចុងក្រោយបំផុតរបស់ពួកគេ ខណៈ North Macedonia បានលត់ Malta ក្នុងលទ្ធផល ២ទល់និង០ ។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរបានជួបគ្នាចំនួន ៩ ដងមកទល់ពេលនេះចាប់តាំងពីឆ្នាំ ១៩៨៦ ។ ក្រុមម្ចាស់ផ្ទះមានកំណត់ត្រាឈ្នះក្រុមភ្ញៀវ ទាំងអស់ ហើយបានរក្សា Clean Sheet ក្នុងការជួបគ្នាប្រាំលើកចុងក្រោយរបស់ពួកគេផងដែរ។
២.ពត៌មានក្រុមអ៊ីតាលី(ម្ចាស់ផ្ទះ)
គ្រូបង្វឹកលោក Luciano Spalletti នឹងគ្មានកីឡាករសំខាន់ៗដូចជា Federico Chiesa និង Ciro Immobile សម្រាប់ការប្រកួតនៅខែតុលា ខណៈដែល Gianluca Scamacca, Matta Zaccagni និង Ivan Provedel ក៏ត្រូវបានដកចេញដោយសាររបួសផងដែរ។
Sandro Tonali និង Nicolo Zaniolo ត្រូវបានបញ្ជូនទៅអង់គ្លេសវិញចាប់តាំងពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានចោទសួរជុំវិញការចោទប្រកាន់លើការភ្នាល់ល្បែងស៊ីសងខុសច្បាប់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Darmian, Mancini, Bastoni, Dimarco; Barella, Locatelli, Frattesi; Berardi, Raspadori, Kean
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Bonello; J. Borg, Muscat, Pepe; Mbong, Kristensen, Guillaumier, Camenzuli; Yankam, Degabriele; Nwoko
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អ៊ីតាលី ២ : ០ ម៉ាល់តា
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



