Close
Featured-Image
Prediction: ម្ចាស់ផ្ទះអូទ្រីស និង ភ្ញៀវបែលហ្សិកមួយណានិងកក់កៅអី Euro ២០២៤ មុនគេ?
ទំហំអក្សរ
តូច
ធំ

១.សេចក្តីផ្តើម
ក្រុមនៅលីកកំពូលទាំង២ក្នុងពូល F នៃវគ្គជម្រុះ Euro ២០២៤ នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Ernst Happel Stadion នៅថ្ងៃសុក្រ ខណៈ​អូទ្រីសដែលជាម្ចាស់ផ្ទះ និងត្រូវទទួលក្រុមភ្ញៀវបែលហ្សិកសម្រាប់ការប្រកួតនៅវេលាម៉ោង ១: ៤៥នាទី​​ទាបភ្លឺឈានចូលថ្ងៃសៅរ៏ស្អេកនេះ។
ប្រទេសទាំងពីរកំពុងឈរនៅលើកំពូលតារាងដូចគ្នាដោយមាន១៣ ពិន្ទុបន្ទាប់ពីការប្រកួតចំនួន ៥ដង ខណៈបែលហ្សិក​ឈរនៅលេខរៀងទី១ ដោយមានគ្រាប់បាល់ច្រើនជាង១គ្រាប់(១៣ទល់និង១២គ្រាប់)។ដូច្នេះអាចនិយាយ​បានថាជ័យ​ជម្នះ​នៅទីនេះ​នឹងកក់កន្លែងរបស់ពួក​គេនៅក្នុងការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយនៅប្រទេសអាឡឺម៉ង់។
១.ប្រវត្តិជួបគ្នា: ១៥លើកអូទ្រីសឈ្នះបានតែ២និងស្មើ៤ក្រៅពីនោះគឺបែលហ្សិកមិនដែលចាញ់ទេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Robust Austria Claim Away Point In Belgium Reuters, 54% OFF
២.ពត៌មានក្រុមអូទ្រីស(ម្ចាស់ផ្ទះ)

ប្រធានក្រុមអូទ្រីសគឺខ្សែការពារស្លាបឆ្វេង David Alaba នឹងត្រូវអវត្តមានសម្រាប់ការប្រកួតអន្តរជាតិនៅខែតុលា បន្ទាប់ពីរបួស​សាច់ដុំ។ ដូច្នេះខ្សែបម្រើ Marcel Sabitzer របស់ Borussia Dortmund អាចនិងចូលលេង​សម្រាប់​ជម្រើសដំបូង ។-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Schlager; Danso, Daniliuc, Lienhart, Wober; Laimer, Schlager, Seiwald, Sabitzer; Adamu, Gregoritsch
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២

Notez les Belges et désignez votre Diable du match après le nul contre  l'Autriche - La DH/Les Sports+
៣.ពត៌មានក្រុម​បែលហ្សិក(ភ្ញៀវ)

Kevin De Bruyne អវត្តមានដោយសាររបួសសរសៃពួរ។Thibaut Courtois កំពុងប្រឈមមុខនឹងការអូសបន្លាយ​នៅ​ខាងក្រៅ បន្ទាប់ពីជួបរបួសសរសៃពរជង្គង់។ រី​​ឯ ខ្សែប្រយុទ្ធ Leandro Trossard របស់ក្រុម Arsenal ត្រូវបានបង្ខំឱ្យដកខ្លួន​ចេញពីក្រុមក្នុងខែតុលា ដោយសាររបួសសរសៃពួរ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCasteels; Castagne, Faes, Vertonghen, Theate; Tielemans, Mangala, Onana; Bakayoko, Lukaku, Doku
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អូទ្រី ១:២ បែលហ្សិក
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031