Close
Featured-Image
Prediction: ម្ចាស់ផ្ទះក្រូអាតអាចផ្តួលភ្ញៀវតួគីដើម្បីឈរលេខរៀងទីមួយពូល D បានទេ?
ទំហំអក្សរ
តូច
ធំ

ខណៈដែលការប្រកួតជម្រុះ Euro ២០២៤ ឈានឆ្ពោះទៅរកការបញ្ចប់នៅខែក្រោយ ក្រុមកំពូលទាំងពីរនៃពូល D នឹងត្រូវជួបគ្នានៅវេលាម៉ោង ១និង៤៥នាទីទាបភ្លឺ​ឈានចូលថ្ងៃសុក្រស្អែកនេះខណៈក្រូអាតធ្វើជាម្ចាស់ផ្ទះទួរគីក្នុងទីក្រុង Osijek ។គួរបញ្ជាក់ថាប្រទេសទាំងពីរមាន១០ពិន្ទុស្មើគ្នាពីការប្រកួត ប៉ុន្តែ ក្រូអាតមានប្រៀបក្នុ​ងការប្រកួតនេះដោយផ្អែកលើទឹកដី និង នៅមាន១ប្រកួតក្នុងដៃច្រើនជាងតួគី។
១.ប្រវត្តិជួបគ្នា ក្រុម​ទាំង​ពីរ​បាន​ប៉ះ​គ្នា១១​ដង​ហើយ​ក្នុង​ការ​ប្រកួត​ទាំង​អស់​មក​ទល់​ពេល​នេះ។ ម្ចាស់​ផ្ទះ​មាន​ប្រៀប​ជាង​ក្នុង​ការ​ជួប​គ្នា​ទាំង​នេះ​ដោយ​ឈ្នះ​៤​លើក។ ក្រុម​ភ្ញៀវ​ទទួល​បាន​ជ័យ​ជម្នះ​ពីរ​លើក ខណៈ​ដែល​ការ​ប្រកួត​ចំនួន​ប្រាំ​បាន​បញ្ចប់​ដោយ​ស្មើគ្នា។ប្រកួតចុងក្រោយក្នុងខែមីនា ក្រូអាតផ្តួល តួគីដោយលទ្ធផល ២ទល់និង០ នៅទឹកដី តួគី។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Croatia vs Turkey Live Football Streaming For UEFA Euro 2024 Qualifiers:  How to Watch Croatia vs Turkey Coverage on TV And Online - News18
២.ពត៌មានក្រុមក្រូអាត(ម្ចាស់ផ្ទះ)
ក្រូអាត​គឺជាក្រុម​ដែល​មាន​បទ​ពិសោធ​​ប្រកួត​អន្តរជាតិរយៈពេល៥ឆ្នាំចុងក្រោយពោលគឺនៅព្រឹត្តការណ៏ World Cup ២០១៨ និង ២០២២ ព្រមទំាង Euro ២០២០។
សម្រាប់ខ្សែបម្រើស្លាប Ivan Perisic នៅមិនទាន់ពេល​ជា​សះស្បើយ​ពី​របួសសរសៃពួរជង្គង់ទេ។Josko Gvardiol របស់ Man City នឹងត្រៀមចូលលេង​ការប្រកួតនេះដើម្បីវាស់ស្ទង់សមត្ថភាព និង ដកបទពិសោធន៏បន្ថែមទៀតមុនពេលជួប Wales នៅថ្ងៃអាទិត្យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLivakovic; Juranovic, Vida, Gvardiol, Sosa; Modric, Brozovic, Kovacic; Kramaric, Petkovic, Brekalo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

CRO vs TUR Dream11 Prediction, Dream Team Today, Fantasy Football Tips
៣.ពត៌មានក្រុមតួគី(ភ្ញៀវ)
កង្វល់ចម្បងរបស់ urkiye គឺកីឡាករខ្សែបម្រើស្លាប Arda Guler របស់ក្លឹប Real Madrid វ័យ ១៨ ឆ្នាំ កំពុងតែមិនទាន់ជាសះស្បើយពីបញ្ហាជង្គង់។
រីឯខ្សែបម្រើ-ការពារ Merih Demiral ត្រូវបានផ្អាកសម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCakir; Celik, Ayhan, Soyuncu, Ozkacar; Yuksek; Kahveci, Kokcu, Calhanoglu, Akturkoglu; Yilmaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ៣ :០
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយស្មើគ្នាដោយមិនអស់ចិត្ត! ស្តេចប្រដាល់ Pacquiao ប្រកាសចង់ជួប Barrios ម្តងទៀត
featured image

(បរទេស)៖ ស្តេចប្រដាល់សកលហ្វីលីពីន Manny Pacquiao បានថ្លែងថា គាត់ចង់ជួប Mario Barrios ដែលជាម្ចាស់ខ្សែក្រវាត់ WBC Welterweight ម្តងទៀត ក្រោយទទួលបានលទ្ធផលស្មើគ្នាកាលពីម្សិលមិញនេះ។ ជាក់ស្តែង ចៅក្រមទី១ បានដាក់ពិន្ទុឱ្យកីឡាករម្ចាស់ផ្ទះអាមេរិក ដែលមានវ័យ ៣០ឆ្នាំ Barrios ឈ្នះ PacMan ១១៥-១១៣ ខណ:ចៅក្រម ២រូបផ្សេងទៀតបានដាក់ពិន្ទុស្មើគ្នា ១១៤-១១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយស្មើគ្នាដោយមិនអស់ចិត្ត! ស្តេចប្រដាល់ Pacquiao ប្រកាសចង់ជួប Barrios ម្តងទៀត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា បន្ទាប់ពីប្រកាសលទ្ធផលស្មើគ្នានេះដែរ ខ្លាកំណាចចាស់វស្សាប្រចាំអាស៊ី វ័យ ៤៦ឆ្នាំ Pacquiao បានថ្លែងថា «ខ្ញុំគិតថា ខ្ញុំនឹងឈ្នះការប្រកួតនេះ។ វាគឺជាការប្រកួតដ៏ជក់ចិត្ត និងអស្ចារ្យបំផុត ក៏ព្រោះតែដៃគូរបស់ខ្ញុំគឺជាជើងខ្លាំង ដែលញុាំងឱ្យខ្ញុំចង់ប្រកួតម្តងទៀត»។ យ៉ាងណាមិញ Pacquiao បានធ្វើការហ្វឹកហាត់ ត្រឹមតែ២ខែប៉ុណ្ណេាះ ក្រោយពីចូលនិវត្តន៍នាអំឡុងខែឧសភា […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031