
(អង់គ្លេស)៖ ខ្សែការពារ Harry Maguire របស់ក្រុមបិសាចក្រហម Manchester United បានបង្ហើបថា កិច្ចព្រមព្រៀងផ្ទេររូបគាត់ទៅកាន់ West Ham ដែលបរាជ័យនោះមិនមែនជាកំហុសគាត់ទេ ដោយសារតែក្លឹប West Ham បានដកខ្លួនចេញពីការចរចារ មួយវិញទៀតមកពីក្លឹបនឿយហត់ក្នុងការរង់ចាំ Maguire ដើម្បីបញ្ចប់ការចែកផ្លូវពី United ចំពេលមានរបាយការណ៍ថាខ្សែការពារអង់គ្លេសរូបនេះ ចង់បានប្រាក់ឈ្នួលជាច្រើនមុនពេលចាកចេញពីបិសាចក្រហម។ ទន្ទឹមនឹងនេះ West Ham បានងាកចេញពី Maguire ដោយចង់នាំយកកីឡាករចំណូលថ្មី Edson Alvarez សម្រាប់ជំនួសវិញ បើថ្វីត្បិតតែជាខ្សែបម្រើការពារក្តី ប៉ុន្តែក៏អាចលេងនៅតំបន់ការពារកណ្តាលបានផងដែរ នេះបើតាមការអះអាងរបស់សារព័ត៌មាន The Guardian។
រំលឹកដែរថា Maguire បានស្នាក់នៅ United ប៉ុន្តែកំពុងតស៊ូយ៉ាងខ្លាំង នៅក្រោមអាណត្តិនៃការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Erik ten Hag។ បន្ថែមពីនេះ Maguire ក៏បានរក្សាតំណែងនៅក្រុមជម្រើសជាតិអង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgate ផងដែរ៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



