
(បរទេស)៖ អតីតខ្សែបម្រើស្លាបរបស់ក្រុមតោខៀវ Chelsea កីឡាករ Eden Hazard បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្នុងអាយុ ៣២ឆ្នាំ។ រំលឹកដែរថា Hazard បានចូលរួមជាមួយ Real Madrid ពី Chelsea ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃ ៨៩លានផោន ប៉ុន្តែលេងបានត្រឹមតែ ៥៤ប្រកួតសម្រាប់ក្លឹបយក្សអេស្ប៉ាញ ហើយក៏បានចាកចេញពីក្លឹបនៅចុងរដូវកាលមុន។ គាត់បានឈ្នះពានរង្វាន់ Premier League ចំនួន ២លើក ក្នុងអំឡុងពេលគាត់ស្នាក់នៅ Stamford Bridge ជាមួយ Chelsea។ Hazard បាននិយាយថា៖
- «អ្នកត្រូវតែស្តាប់ខ្លួនឯង ហើយនិយាយថាឈប់នៅពេលដ៏ត្រឹមត្រូវនេះ»។
- «បន្ទាប់ពី ១៦ឆ្នាំ និងលេងច្រើនជាង ៧០០ប្រកួត ខ្ញុំបានសម្រេចចិត្តបញ្ចប់អាជីពរបស់ខ្ញុំជាកីឡាករបាល់ទាត់»។
ទន្ទឹមនឹងនេះ គាត់ក៏ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករតែ ៤ នាក់ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រ Premier League រួមជាមួយនឹង Thierry Henry, Matt Le Tissier និង Eric Cantona ដែលអាចស៊ុតបញ្ចូលទីបាន ១៥គ្រាប់ ឬច្រើនជាងនេះ ក្នុងមួយរដូវកាល។
ជម្រាបដែរថា Hazard កាលពីនៅ Real Madrid គាត់បានឈ្នះ UEFA Champions League, Club World Cup, European Super Cup, La Liga ២លើក, Copa del Rey ១លើក និង Spanish Super Cup ២ដង ប៉ុន្តែពេលវេលារបស់គាត់នៅក្នុងប្រទេសអេស្បាញត្រូវបានគេចាត់ទុកថាជាការខកចិត្តយ៉ាងខ្លាំង ដោយគាត់បានស៊ុតបញ្ចូលទីបានតែ ៧គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៧៦ដងនៅក្នុងការប្រកួតទាំងអស់។ បន្ថែមពីនេះ Hazard បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លឹបបារាំង Lille ដោយស៊ុតបញ្ចូលទីបាន ៥០គ្រាប់ក្នុងការបង្ហាញខ្លួន ១៤៩ដង និងបានជួយក្លឹបឱ្យឈ្នះពានរង្វាន់ក្នុងស្រុក ២ដងនៃលីគ Ligue 1 និង Coupe de France ក្នុងឆ្នាំ ២០១០-១១ ។ យ៉ាងណាមិញ Hazard ស៊ុតបញ្ចូលទីបាន ១១០គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥២លើកសម្រាប់ក្លឹបតោខៀវ Chelsea រួមទាំងបានឈ្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ក្នុងឆ្នាំ ២០១៩ ទល់នឹង Arsenal ដែលជាការបង្ហាញខ្លួនចុងក្រោយរបស់គាត់សម្រាប់ក្លឹប៕
ប្រភព៖ BBC ចុះផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ Son បានបញ្ជាក់យ៉ាងដូច្នេះថាៈដប់ឆ្នាំកន្លងមកវាជាក្លឹបដ៏ស្រស់ស្អាតមួយដែលមានអ្នកគាំទ្រដ៏ល្អ […]



