

(អង់គ្លេស)៖ អតីតអ្នកចាំទីឆ្នើម David de Gea ត្រូវបានអ្នកគាំទ្របិសាចក្រហម Manchester United ប្រទះឃើញនៅក្នុងការប្រកួត Women’s Champions។ អ្នកចាំទីរូបនេះបានត្រលប់មក United វិញជាលើកដំបូងចាប់តាំងពីគាត់បានចាកចេញពីបិសាចក្រហមនៅរដូវក្តៅ។ យ៉ាងណាមិញ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ បានទៅលេងភូមិ Leigh Sports Village ដើម្បីមើលក្រុមនារីរបស់អតីតក្លឹបខ្លួនលេងការប្រកួត Champions League ជាលើកដំបូងរបស់ពួកគេជាមួយនឹងក្រុមនារី Paris Saint-Germain ។ លើសេពីនេះ គាត់នៅតែគ្មានក្រុមលេង បើទោះបីជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបជាច្រើនដែលចង់បានេរូបគាត់ ដូចជា Bayern Munich និង Real Madrid ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ។

ស្រាយចម្ងល់អ្នកគាំទ្រ Man Utd អ្នកចាំទីរូបនេះ ត្រូវបានមនុស្សជាច្រើនជុំវិញសកលលោករំពឹងថា រូបគាត់នឹងត្រលប់មកកាន់ទឹកដី Old Trafford វិញ ចំពេលអ្នកចាំទី Onana បង្កកំហុសជាច្រើនលើកច្រើនសារ ធ្វើក្រុមទាំងមូលមានការមិនទុកចិត្តតទៅទៀត សូម្បីតែអ្នកគាំទ្រក៏រិះគន់យ៉ាងចាស់ដៃដែរ៕
ប្រភព៖ goal & sportbible

(USA)៖ ក្លឹបមកពីលីគប្រេស៊ីល Fluminense បានធ្វើឲ្យក្រុម Inter Milan មានការភ្ញាក់ផ្អើលជាមួយនឹងការផ្តួលពួកគេនូវជ័យជម្នះ ២:០ ដើម្បីឈានទៅលេងវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដែល Inter Milan នឹងត្រូវប៉ះតទល់នឹងក្លឹប Al Hilal ៕អត្ថបទកំពុងចាប់អារម្មណ៍៖ តោះមកស្គាល់កីឡាករ ១០រូប កំពុងសំងំកើបប្រាក់មហាសាលនៅ Saudi Pro League (មាន១០វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖



