Close
Featured-Image
ធ្លាប់តែរកបាន ១០លានអឺរ៉ូនៅក្នុង១ឆ្នាំ ខណៈនេះប្រាក់ខែ Pogba នឹងកាត់មកត្រឹម ៨លានរៀល ប៉ុណ្ណោះ
ទំហំអក្សរ
តូច
ធំ

(អ៊ីតាលី)៖ ខ្សែបម្រើ Paul Pogba ​ទទួលបានការបញ្ជាក់ពី Juventus ថា បន្ទាប់ពីការធ្វើតេស្តរកឃើញសារធាតុញៀននៅក្នុងខ្លួន មិនតែប៉ុណ្ណោះប្រាក់ខែរបស់ Pogba នឹងត្រូវកាត់បន្ថយមកត្រឹម ២០០០អឺរ៉ូក្នុងមួយខែ ឬស្មើនឹង ៨លានរៀល ដែលពីមុនគាត់មានប្រាក់ឈ្នួល ១០លានអឺរ៉ូនៅក្នុងមួយឆ្នាំ។ ខ្សែបម្រើអន្តរជាតិបារាំងបានរកឃើញគំរូ B ដែលគាត់បានផ្តល់ឱ្យ បន្ទាប់ពីការប្រកួត Serie A ជាមួយក្រុម Udinese នៅថ្ងៃទី២០ ខែសីហា ហើយក៏ត្រលប់មកវិញនូវតេស្តវិជ្ជមាន។ ម្ចាស់ជើងឯក World Cup 2018 រូបនេះ កំពុងត្រូវបានព្យួរឈ្មោះនៅ Juventus រួចហើយ បន្ទាប់ពីប្រឈមមុខនឹងការគំរាមកំហែងនៃការព្យួរមិនឲ្យចូលលេងក្នុងរយៈពេលយូរ និងការបញ្ចប់កិច្ចសន្យារបស់គាត់ ប្រសិនបើគាត់ត្រូវបានរកឃើញថាមានពិរុទ្ធពីបទបំពានសារធាតុញៀននៅក្នុងសវនាការកីឡានាថ្ងៃសម្រេចចុងក្រោយរបស់តុលាការ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

From €10m per year to €2k a month! Paul Pogba wage cut kicks in at Juventus after failed drugs test | Goal.com

Injuries and rows — where it went wrong for Paul Pogba

ប្រភព៖ goal.com

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031