
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីកុមារអាយុ២ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី (H5N1) នៅភូមិឆ្មាលោត ឃុំស្នោងខាងត្បូង ស្រុកកំចាយមារ នៅខេត្តព្រៃវែង។
ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សីឱ្យបានជាប់ជានិច្ច ព្រោះជំងឺនេះបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ពិសេសលើកុមារដែលជាក្រុមហានិភ័យ និងងាយរងគ្រោះ៕

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ Son បានបញ្ជាក់យ៉ាងដូច្នេះថាៈដប់ឆ្នាំកន្លងមកវាជាក្លឹបដ៏ស្រស់ស្អាតមួយដែលមានអ្នកគាំទ្រដ៏ល្អ […]