
ការទទួលជ័យជម្នះរបស់ Arsenal លើក្រុមការពារតំណែងជើងឯក Man. City បានផ្តល់បច្ច័យល្អសម្រាប់ការប្រជែងតំណែងជើងឯករបស់ពួកគេ ទោះយ៉ាងណាក្រុម លោក Mikel Arteta បានបញ្ជាក់ថាខ្សែបម្រើ-ប្រយុទ្ធ Leandro Trossard បានដកខ្លួនចេញពីក្រុមជម្រើសជាតិបែលហ្សិក ដោយសាររបួសសរសៃពួរកំលុងការប្រកួតនៅចប់តង់ទី១កាលពីថ្ងៃអាទិត្យសប្តាហ៏មុនដែលជមនួសដោយកីឡាករនាំមកជ័យជំនះសម្រាប់ក្រុមគឺ Gabriel Martinelli នោះ។ជ័យជម្នះនេះផងដែរបានធ្វើឱ្យ Arsenal នាំមុខក្រុមរបស់លោកPep Guardiola ក្នុងតារាង ហើយបានធ្វើឱ្យពួកគេឈរនៅលេខរៀងទី ២ជាមួយនឹងពិន្ទុស្មើគ្នាជាមួយ Tottenham ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ១ ។
ទោះយ៉ាងណារបួសរបស់អតីតកីឡាករ Brighton បានក្លាយជាសមាជិកម្នាក់ទៀតបន្ទាប់ពី Bukayo Saka បានរងរបួសសរសៃពួរជើង និងមិនមានវត្តមានចូលលេងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនោះទេ។បែលហ្ស៊ិកកំពុងឈរកំពូលតារាងពូល F ដែលមានពិន្ទុស្មើគ្នាជាមួយអូទ្រីស។ ក្រុមរបស់ Domenico Tedesco នឹងត្រូវជួបជាមួយអូទ្រីស និងស៊ុយអែត ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល ក្នុងវគ្គជម្រុះ Euro ២០២៤នេះ។ ក្រុម Arsenal នៅមិនទាន់បញ្ជាក់ថា រូបគេនិងអាចវិលត្រលប់មកជួយក្រុម សម្រាប់់ការប្រកួតទល់និង Chelsea បាននៅឡើយនោះទេ។
ប្រភព:Besoccer
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



