
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានពន្យារពេលការប្រកួតទាំងអស់ដែលបានគ្រោងទុកក្នុងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលពីរសប្តាហ៍បន្ទាប់ ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។រដ្ឋាភិបាលបាននិយាយថា ជនជាតិអ៊ីស្រាអែលជាង នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារពីតំបន់ហ្គាហ្សាជាមួយពួកជីវពលហាម៉ាស់ចាប់តាំងពីថ្ងៃសៅរ៍។UEFA បាននិយាយថាការប្រកួតជម្រុះ Euro 2024 របស់អ៊ីស្រាអែលទល់នឹងស្វីសនៅថ្ងៃព្រហស្បតិ៍គឺស្ថិតក្នុងចំណោមការប្រកួតដែលត្រូវបានពន្យារពេល “ដោយគិតពីស្ថានភាពសន្តិសុខបច្ចុប្បន្ន” ។ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបនិយាយថាកាលបរិច្ឆេទថ្មីនឹងត្រូវបានរៀបចំឡើងវិញក្រោយហេតុការណ៏ស្ងប់ស្ងាត់។
កាលវិភាគដែលត្រូវលើកពេលនោះមានដូចជាវគ្គជម្រុះជើងឯកអឺរ៉ុបឆ្នាំ 2024 ដែលនិងធ្វើឡើងនៅថ្ងៃទី ១២ ខែតុលា៖ អ៊ីស្រាអែល ប៉ះ ស្វីសវគ្គជម្រុះពានរង្វាន់ European U-២១ Championship ២០២៥ធ្វើឡើនៅថ្ងៃទី ១២ ខែតុលា: អ៊ីស្រាអែល v អេស្តូនី និង ១៧ តុលា៖ អ៊ីស្រាអែល ប៉ះ អាល្លឺម៉ង់ដើម្បីជ្រើសរើសជើងឯកទ្វីបអ៊ឺរ៉ុបអាយុក្រោម១៧ឆ្នាំ សម្រាប់ឆ្នាំ២០២៤ និង ថ្ងៃទី ១១-១៧ ខែតុលា៖ ការប្រកួតខ្នាតតូចដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល បែលហ្សិក ហ្គីប្រាលតា និងវេលស៍។ UEFA ក៏បាននិយាយថាខ្លួននឹង វាយតម្លៃ ស្ថានភាពក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីមើលថាតើការប្រកួតជម្រុះជើងឯកអឺរ៉ុបរបស់អ៊ីស្រាអែល នៅកូសូវ៉ូ នៅតែ អាចប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែតុលារឺយ៉ាងណានោះ។
ប្រភព:BBC

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖



