វីរបុរស Man Utd ថា «Onana ធ្វើឱ្យក្រុមទាំងមូលបាត់បង់ទំនុកចិត្ត» ក្រោយបង្កកំហុសដដែលៗ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ វីរបុរសក្រុមបិសាចក្រហម Manchester United លោក Peter Schmeichel បានអះអាងថា មិត្តរួមក្រុមរបស់ Andre Onana កំពុង «បាត់បង់ទំនុកចិត្ត» លើកីឡាករវ័យ ២៧ ឆ្នាំរូបនេះ បន្ទាប់ពីមានកំហុសក្នុងការរក្សាគ្រាប់បាល់ជាបន្តបន្ទាប់។ កីឡាករអន្តរជាតិកាមេរូនមានកំហុសជាច្រើនចាប់តាំងពីការកាន់កាប់តំណែងអ្នកចាំទីអាវលេខ១ ពី David de Gea ហើយបានបង្កកំហុសម្តងទៀតសម្រាប់ការស៊ុតបញ្ចូលទីរបស់ Brentford ក្នុងជ័យជម្នះ២:១ កាលពីថ្ងៃសៅរ៍នៅ Old Trafford ។ ថ្លែងទៅកាន់ Premier League Productions តាមរយៈ The Mirror លោក Schmeichel បានរៀបរាប់ថា៖
អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Liverpool អាចផ្តួល Wolverhampton ជាកាដូថ្ងៃបិទបញ្ចប់រដូវកាលដល់លោក Klopp បានទេ?
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
- «ខ្ញុំគិតថា [កំហុសរបស់ Onana] ជាច្រើនដង គឺជាសម្ពាធសម្រាប់ក្រុម»។
- «ខ្ញុំបាននិយាយទៅកាន់គាត់ ហើយគាត់មានការខកចិត្តយ៉ាងខ្លាំងចំពោះកំហុសដែលគាត់បានធ្វើ»។
- «ហើយឥឡូវនេះ Onana បានធ្វើឱ្យក្រុមទាំងមូលខឹងនឹងខ្លួនជាខ្លាំង ហើយមិត្តរួមក្រុមនឹងលែងទុកចិត្តលើគាត់ (Onana) បន្តទៀត»៕
ប្រភព៖ sportbible
អត្ថបទទាក់ទង
8 hours ago .
87 Views
Prediction: Brighton តែងមានប្រវត្តិល្អពេលជួប Man.Utd ៥លើកចុងក្រោយនៅ EPL
2 days ago .
325 Views
អតីតខ្សែប្រយុទ្ធ Man.Utd ក្លាយជាគ្រូបង្វឹកឈុតធំក្លឹបនៅលីកកំពូលហូឡង់ (មាន៣វីដេអូ)
3 days ago .
436 Views
មិនមែន២ឬ៣! អ្នកចាំទីដល់ទៅ ៤រូប ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាល្លឺម៉ង់
3 days ago .
186 Views
ប្រសិនក្លឹបនៅត្រូវការ! ប្រធានក្រុម Bruno នឹងរួមទ្រនំជាមួយ MAN UTD បន្តទៀត