
(អង់គ្លេស)៖ ថ្មីៗនេះរបាយការណ៍បាននិយាយថា Premier League មិនទាន់ណែនាំប្រព័ន្ធ offside ដោយស្វ័យប្រវត្តិជាផ្លូវការនៅឡើយទេ ដោយសារតែជាប់កិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់បាល់ប្រេន Nike។ បើយោងតាមគេហទំព័ររបស់ FIFA បច្ចេកវិជ្ជា offside ពាក់កណ្តាលស្វ័យប្រវត្តិ គឺជាឧបករណ៍ជំនួយដល់អាជ្ញាកណ្តាលឲ្យសម្រេចចិត្តរហ័ស និងមានភាពត្រឹមត្រូវជាងមុន។ បច្ចេកវិទ្យានេះប្រើប្រាស់កាមេរ៉ាតាមដានចំនួន ១២ ដែលដាក់នៅក្រោមដំបូលកីឡដ្ឋាន ដើម្បីតាមដានបាល់ និងទិន្នន័យរហូតដល់ ២៩ ចំណុចរបស់កីឡាករម្នាក់ៗ ហើយ ៥០ ដងក្នុងមួយវិនាទី ដោយគណនាទីតាំងពិតប្រាកដរបស់ពួកគេនៅលើទីលាន។ លើសពីនេះ ប្រព័ន្ធ offside ស្វ័យប្រវត្តិ ក៏បានប្រើប្រាស់នៅព្រឹត្តិការណ៍ World Cup និង UEFA Champions League ផងដែរ។
រំលឹកដែរថា Liverpool កំពុងមានភាពចម្រូងចម្រាសជាមួយអាជ្ញាកណ្តាល និងប្រព័ន្ធ VAR ដែលមានភាពមិនប្រក្រតី នៅក្នុងការប្រកួតជាមួយ Spurs កាលពីប៉ុន្មានថ្ងៃមុន៕
ប្រភព៖ sportbible

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយថា Manchester United និង Manchester City ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]



