

(អង់គ្លេស)៖ លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសបានកោះហៅខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa សម្រាប់ការប្រកួតក្នុងខែនេះជាមួយក្រុមអូស្ត្រាលី និង ក្រុមអ៊ីតាលី នៅកីឡដ្ឋាន Wembley ។ Watkins បានបង្ហាញខ្លួនចុងក្រោយសម្រាប់ប្រទេសអង់គ្លេសក្នុងខែមីនា ឆ្នាំ ២០២២ ហើយបានបន្តការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ក្នុងរដូវកាលនេះជាមួយនឹងការស៊ុតបញ្ចូលទីបាន Hat-trick ទល់នឹងក្រុម Brighton កាលពីថ្ងៃសៅរ៍កន្លងទៅ។

អង់គ្លេសនឹងប៉ះអូស្ត្រាលីក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ និង ជួបជាមួយអ៊ីតាលីក្នុងវគ្គជម្រុះ Euro 2024 នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ ទន្ទឹមនឹងនេះ កីឡាករវ័យ២៧ឆ្នាំ បាននិយាយថា គាត់មិនគិតថាគាត់ «នឹងធ្វើបានទៀតនោះទេ» ដើម្បីទទួលបានការហៅត្រឡប់មកវិញបែបនេះ បន្ទាប់ពីគាត់ស៊ុតបាន ៧គ្រាប់និង assists ៣ដងក្នុង ១១ប្រកួត នារដូវកាលនេះ៕
ប្រភព៖ BBC ចុះផ្សាយថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣

ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Joao Pedro បាននិយាយថា Paris St-Germain បានបាត់បង់ជំហរភាពជាម្ចាស់ការរបស់ពួកគេប្រកបដោយកំហឹង និង ទុក្ខកង្វល់ការលើកឡើងរបស់កីឡាករចំណូលថ្មីក្រុមបានកើតមានឡើង បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup កាលពីថ្ងៃអាទិត្យ។ខ្សែប្រយុទ្ធប្រេស៊ីលវ័យ 23 ឆ្នាំបានដួលនៅលើទីលានប្រកួតក្រោយទទួលរងពីអ្នកចាត់ការក្លឹប PSG លោក Luis Enrique បានផ្ទុះកំហឹងក្រោយជ័យជំនះ 3-0 របស់ Chelsea នៅកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey ។ទោះបីជាអ្នកចាត់ការសញ្ជាតិអេស្បាញបានឆ្លើយតបថាវាជា លទ្ធផលនៃសម្ពាធនៃការប្រកួត ហើយថា ចេតនារបស់គាត់គឺបំបែកកីឡាករ ដូច្នេះស្ថានភាពមិនកាន់តែអាក្រក់ទៅៗ។អត្ថបទកំពុងចាប់អារម្មណ៍៖ មកស្តាប់ការបកស្រាយរបស់គ្រូបង្វឹក PSG ក្រោយបង្ករឿងហេតុជាមួយ Joao Pedro សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Joao Pedro ដែលបានស៊ុតបញ្ចូលទីគ្រាប់ទីបីរបស់ Chelsea បាននិយាយថា ខ្ញុំមិនចាំបាច់និយាយពីពួកគេទេ។ អ្នករាល់គ្នាចង់ឈ្នះការប្រកួតនេះ ហើយនៅទីបំផុត […]



