(អារ៉ាប៊ីសាអូឌីត)៖ Neymar JR គាំងយោបល់ ក្រោយឃើញកីឡដ្ឋាន Al Hilal ដែលខ្លូននឹងត្រូវលេងជាបណ្តោះអាសន្ន។ Al Hilal ត្រលប់មកប្រកួតវិញនៅល្ងាចថ្ងៃអង្គារ ខណៈពួកគេនឹងត្រូវប៉ះក្រុមអ៊ីរ៉ង់ Nassaji Mazandaran ក្នុង AFC Champions League នៅកីឡដ្ឋាន Azadi៕
សូមទស្សនានូវវីដេអូខាងក្រោម៖
(អង់គ្លេស)៖ អតីតគ្រូបង្វឹក និងជាវីបុរសក្លឹបបិសាចក្រហមលោក Ole Gunnar Solskjaer បានចូលរួមជាមួយក្រុម Man Utd ក្នុងអំឡុងឆ្នាំ១៩៩៦ លើតម្លៃផ្ទេរ ១.៥លានផោន ដោយបានបង្ហាញខ្លួន ៣៦៦ប្រកួត ស៊ុតបញ្ចូលទីបាន ១២៦គ្រាប់។ ជាមួយគ្នានេះផងដែរ លោក Ole បានថ្លែងប្រាប់សារព័ត៌មាន FourFourTwo យ៉ាងដូច្នេះថា លោក Sir Alex ចង់បានខ្សែប្រយុទ្ធ Alan Shearer ជាជាងរូបគាត់។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: តោខៀវ Chelsea ត្រៀមទទួលស្វាគមន៏មាន់ខ្នាយមាស Tottenham សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅពេលនោះ លោក Shearer គឺជាម្ចាស់ស្បែកជើងមាសយ៉ូរ៉ូ ឆ្នាំ១៩៩៦ ខណៈពេលនោះគាត់បានច្រានចោលការផ្លាស់ទៅកាន់ Man United ដើម្បីចូលរួមជាមួយក្លឹបកំណើត Newcastle United ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ១៥លានផោន កាលពីសម័យនោះ។ ទោះបីជាយ៉ាងណាលោក Ole បានសារភាពថាគាត់មានសម្ពាធតិចតួចក្នុងការក្លាយខ្លួនជាជម្រើសរបស់គ្រូតា Sir Alex ។ […]