
ក្លឹបយក្សព័រទុយហ្គាល់គឺ Porto និងចាប់ផ្តើមការប្រកួតក្នុងក្របខ័ណ្ឌ Champions League ក្នុងពូល H ត្រៀមទទួលក្រុមអ្នកមានបុណ្យ Barcelona នៅកីឡដ្ឋាន Estadio do Dragao នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ។ក្រុមរបស់លោក Sergio Conceicao បានផ្តួល Shakhtar Donetsk ក្នុងលទ្ធផល ៣ទល់និង១ ក្នុងការប្រកួតបើកឆាក UCL ខណៈក្រុមជើងឯកអេស្ប៉ាញបានផ្តួល Royal Antwerp។
១.ប្រវត្តិជួបគ្នា ៤លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺ Barcelona តែងផ្តួលPorto និងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាង ហោច ណាស់ក៏២គ្រាប់ដែរនិងមិនដែលស្មើរឺចាញ់។
២.ពត៌មានក្រុមPorto(ម្ចាស់ផ្ទះ)
FC Porto អាចនឹងគ្មានកីឡាករឈុតធំតិចជាងប្រាំនាក់ដោយសាររបួសខណៈ ខ្សែការពារកណ្តាលវ័យ ៤០ ឆ្នាំ Pepe នៅមិនអាចចូលលេងបានដោយសារបញ្ហារបួសសាច់ដុំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCosta; Mario, Cardoso, Carmo, Wendell; Eustaquio, Varela; Franco, Jaime, Galeno; Taremi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Barcelona បន្តអវត្តមានខ្សែបម្រើឆ្នើម Frenkie de Jong រយៈពេលយូរ ខណៈ Raphinha ក៏ត្រូវអវត្តមានជាច្រើនសប្តាហ៍ផងដែរ ប៉ុន្តែ Pedri បានចូលហ្វឹកហាត់វិញហើយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTer Stegen; Cancelo, Kounde, Christensen, Balde; Gavi, Romeu, Gundogan; Yamal, Lewandowski, Felix
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Porto ១:៣ Barcelona
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible