

ក្រុមមេឃខៀវ Man. City ដែលជាម្ចាស់ជើងឯក Champions League កំពុងសម្លឹងចង់បានជ័យជំនះឡើងវិញក្រោយពីការបរាជ័យលីកក្នុងស្រុកខណៈពួកគេត្រូវធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់សម្រាប់ការប្រកួតវគ្គចែកពូលជាមួយ RB Leipzig នៅយប់ថ្ងៃពុធក្នុងការប្រកួតនៅពូលG។ក្រុមលោក Pep Guardiola ធ្វើបានល្អសម្រាប់ការប្រកួតការពារតំណែងជើងឯកដោយបានផ្តួល Yong Boy នៅទឹកដីរបស់គេក្នុងលទ្ធផល ៣ទល់និង១ ខណៈ RB Leipzig យកឈ្នះក្រុម Red Star Belgradeក្នុងលទ្ធផល ៣ទល់និង១ដូចគ្នាកាលពីពីរសប្តាហ៍មុន។សម្រាប់ RB Leipzig ៦ប្រកួតដំបូងគ្រប់ក្របខណ្ឌប្រកួតគឺមិនដែលចាញ់មានន័យថាពួកគេឈ្នះ៥ និង ស្មើ ខណៈ Man.City ឈ្នះ៤ និងស្មើ២ ។
១.ប្រវត្តិជួបគ្នា Man. City មានកំណត់ត្រាល្អពេលជួប RB Leipzig ហើយបានឈ្នះពីរប្រកួតក្នុងចំណោមបួនប្រកួតខណៈ Leipzig ឈ្នះ១និងស្មើ១។វាជាការជួបគ្នាលើក ទី៣ក្នុង៣រដូវកាលចុងក្រោយនេះរវាងក្រុមអង់គ្លេស និង អាឡឺម៉ង់នេះ។
២.ពត៌មានក្រុមRB Leipzig (ម្ចាស់ផ្ទះ)
ខ្សែការពារ Benjamin Henrichs របស់ Leipzig បានរងរបួសសរសៃពួរហើយនឹងខកខានការប្រកួតនៅថ្ងៃពុធ ខណៈខ្សែប្រយុទ្ធឆ្នើម Dani Olmo, Willi Orban និង El Chadaille Bitshiabu ទាំងអស់គ្នាបានរងរបួសជង្គង់ខណៈ Timo Werner មានបញ្ហាខ្នងអាចនិងអវត្តមានផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងBlaswich; Klostermann, Simakan, Lukeba, Raum; Schlager, Kampl; Simons, Forsberg; Poulsen, Openda
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-២-២
៣.ពត៌មានក្រុមMan.City(ភ្ញៀវ)
Gvardiol ត្រៀមលេងទល់និងអតីតក្លឹប ខណៈ Nathan Ake និងលេងនៅផ្នែកការពារខាងឆ្វេង ស្របពេល Jack Grealish អាចជំនួសជម្រើស១១នាកដ់ំបូងគឺ Jeremy Doku ឬ Phil Foden ។រីឯ Alvarez ដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League ទល់នឹង Red Star ក្នុងសប្តាហ៍ទី ១ រំពឹងថានឹងបន្តចាប់ដៃគូប្រយុទ្ធទល់និង Erling Haaland ដែលបានស៊ុតបញ្ចូលទី ១១ គ្រាប់ក្នុង៥ប្រកួតកាលពីរដូវកាលចាស់ទល់និង Leipzig។សម្រាប់ Rodri ដែលទទួលកាតក្រហមពេលប្រកួត EPL មិនមានបញ្ហាចោតទេសម្រាប់ ការប្រកួតនេះគឺរូបគេអាចចូលលេងបាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Akanji, Dias, Gvardiol; Rodri, Kovacic; Foden, Alvarez, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ RB Leipzig ១:៣ Man.City
ប្រភព:whoscored &sportskeeda&sportsmole


អតីតខ្សែប្រយុទ្ធក្រុម Real Madrid លោក Antonio Cassano បានបង្ហាញពីការចាប់អារម្មណ៍ និង ជម្រុញអោយក្លឹប Napoli ចុះហត្ថលេខាលើខ្សែបម្រើស្លាបក្រុម Atalanta កីឡាករ Ademola Lookman មករួមក្រុមមុនរដូវកាលថ្មីចាប់ផ្តើម ។សម្រាប់ Cassano ជឿជាក់ថាកីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិកសញ្ជាតិនីហ្សេរីយ៉ានឹងក្លាយជាកំលាំងថ្មីដ៍មុតស្រួចបន្ថែមទៀតសម្រាប់ក្រុមលោក Antonio Conte ខណៈក្រុមម្ចាស់ជើងឯកអ៊ីតាលី Napoli បច្ចុប្បន្នកំពុងស្វែងរកកីឡាករសំខាន់ម្នាក់មកជំនួសកីឡាករ Khvicha Kvaratskhelia ដែលបានផ្លាស់ទៅ Paris Saint-Germain កាលពីប៉ុន្មានខែមុនរួចមក។អត្ថបទកំពុងចាប់អារម្មណ៍៖ សុទ្ធតែម៉ាស៊ីនរកគ្រាប់បាល់ Sesko & Gyokeres ប៉ុន្តែ Arsenal បែរសម្រេចចិត្តឆាប់រហ័សយកតែម្នាក់(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លោក Cassano អតីតកីឡាករក្រុមអសូរីអ៊ីតាលីត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថាៈ ប្រសិនខ្ញុំជាគ្រូបង្វឹកខ្ញុំនឹងបំពេញការនាំយក Lookman ព្រោះគាត់ប្រៀបបីដូចជាទំនិញដែលពោរពេញដោយគុណតម្លៃ និង ជារឿងដ៏រំភើបមួយ។ព្រោះជាក់ស្តែងយើងបានឃើញទាំងអស់គ្នាហើយថាការប្រើប្រាស់ល្បឿនរត់ ការបង្កើតឱកាសស៊ុតបាល់បញ្ចូលទី និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ពិតជាអស្ចារ្យដូចជាលោក Gian […]


