
Atletico Madrid មានបំណងចង់ឈ្នះពានរង្វាន់ Champions League ក្នុងពូល E ជាលើកដំបូងរបស់ពួកគេនៅថ្ងៃពុធវេលាម៉ោង ១១និង ៤៥យប់នេះ នៅពេលដែលក្រុមយក្សអេស្បាញស្វាគមន៏ក្លឹប Feyenoord មកពីប្រទេសហូឡង់និងធ្វើដំណើរមកដល់រដ្ឋធានីអេស្ប៉ាញ។គួរបញ្ជាក់ថាការប្រកួតបើកឆាករបស់ក្រុមលោក Diego Simeoen គឺបានត្រឹមស្មើ Lazioខណៈ Feyenoord បានផ្តួលCeltic ក្នុងលទ្ធផល ២ទល់និង០។ ទោះយ៉ាងណាសម្រាប់៦ប្រកួតដំបូងនៅគ្រប់ក្របខណ្ឌប្រកួត At.Madrid គឺឈ្នះ៤ស្មើ១និងចាញ់១ ខណៈ Feyenoord ធ្វើបានល្អណាស់មិនដែលចាញ់ទេគឺឈ្នះទាំង៦ប្រកួត។
១.ប្រវត្តិជួបគ្នា
២.ពត៌មានក្រុមAt.Madrid(ម្ចាស់ផ្ទះ)
ក្រុមម្ចាស់ផ្ទះអាចនិងស្វាគមន៏ការវិលត្រលប់របស់ខ្សែបម្រើ Rodrigo de Paul ប៉ុន្តែមិនទាន់ប្រាកដថាចូលលេង១០០ភាគរយទេ ខណៈខ្សែប្រយុទ្ធ Memphis Depay ខិត ជិតការវិលត្រលប់មកវិញ ។រីឯ Thomas Lemar, Caglar Soyuncu, Pablo Barrios និង Reinildo នៅតែអវត្តមានដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOblak; Azpilicueta, Witsel, Hermoso; Molina, Saul, Koke, Llorente, Galan; Griezmann, Morata
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៣.ពត៌មានក្រុមFeyenoord(ភ្ញៀវ)
Santiago Gimenez នៅតែជាប់ពិន័យសម្រាប់ Feyenoord ខណៈដែល Luka Ivanusec និង Justin Bijlow នឹងអវត្តមានក្នុងការប្រកួតនេះដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងWellenreuther; Geertruida, Trauner, Hancko, Hartman; Timber, Wieffer; Minteh, Stengs, Paixao; Ueda
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ At.Madrid ២ :១ Feynoord
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



