
(អារ៉ាប៊ីសាអូឌីត)៖ យោងតាមរបាយការណ៍បានអះអាងថា កីឡាករ Al Ittihad មិនមានឆន្ទៈចូលទីលាននោះទេ លុះត្រាតែរូបសំណាករបស់អតីតមន្ត្រីយោធាអ៊ីរ៉ង់ Qasem Soleimani ត្រូវបានដកចេញពីខាងក្នុងកីឡដ្ឋាន។ Soleimani ដែលធ្លាប់ជាបុរសមានអំណាចបំផុតទីពីរនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកគោលដៅដែលបញ្ជាដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០។ ការប្រកួតត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅវេលាម៉ោង ៥ល្ងាច ប៉ុន្តែមិនទំនងនឹងត្រូវបានសម្រេចនោះទេ។ ក្លឹបអារ៉ាប៊ីសាអូឌីតមិនបានលេងនៅក្នុងប្រទេសអ៊ីរ៉ង់អស់រយៈពេល ៨ឆ្នាំមកហើយ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់។
ជម្រាបដែរថា អ្នកគាំទ្រប្រហែល ៦០,០០០ នាក់នៅក្នុងកីឡដ្ឋាន Naghsh-e Jahn ក្នុងទីក្រុង Isfahan ប្រទេសអ៊ីរ៉ង់ បានរង់ចាំការប្រកួត ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បាននិយាយថា «ការប្រកួតនេះត្រូវបានលុបចោលដោយសារតែកាលៈទេសៈ មិនបានរំពឹងទុក និងមិនបានមើលឃើញទុកជាមុន»។
ម៉្យាងវិញទៀតអសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ង់ មិនត្រូវបានធានាជាក់លាក់ឡើយ ទើបធ្វើឲ្យភាគីខាងអារ៉ាប់មានការព្រួយបារម្មណ៍ពីសុវត្ថិភាពកីឡាកររបស់ខ្លួន៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



