Close
Ads: 88BOL
Featured-Image
Prediction: Fulham ត្រៀមទទួល Chelsea ដែលអវត្តមានកីឡាករសំខាន់ៗជាច្រើនដោយសារបួស
ទំហំអក្សរ
តូច
ធំ

ការប្រកួតនៅក្របខណ្ឌ Premier League នារាត្រីថ្ងៃច័ន្ទ ឈានចូលថ្ងៃអង្គារវេលាម៉ោង ២រំលងអធ្រាត សម្រាប់ក្រុមដែលមានមូលដ្ឋាន នៅទីក្រុង​ឡុងដ៏ភាគលិចទាំងពីរគឺ ម្ចាស់ផ្ទះ Fulham និងត្រូវជួបជាមួយក្រុមភ្ញៀវ Chelsea នាទឹកដី Craven Cottage ។គួរបញ្ចាក់ថាក្រុម ទាំងពីរទទួល​បាន​ជ័យជម្នះការប្រកួតជុំទី ៣ ពានរង្វាន់ EFL Cup របស់ពួកគេនៅពាក់កណ្តាលសប្តាហ៍ ខណៈFulham បានយកឈ្នះ Norwich City ២ទល់និង១ រីឯ Chelsea បានផ្តួល Brighton & Hove Albion ១ទល់និង០។
សម្រាប់Fulham ការប្រកួតនៅក្របខណ្ឌ Premier League ៦ដង ឈ្នះ២ស្មើ២និងចាញ់២ ខណៈ Chelsea ចាញ់៣ស្មើ២ និង ឈ្នះ១។
១.ប្រវត្តិជួបគ្នា ២ប្រកួតចុងក្រោយគឺ Fulham មិនដែលចាញ់ទេពោលគឺស្មើ១និងឈ្នះ១។
Chelsea vs Fulham: Head-to-head record, stats, form, fixtures | News |  Official Site | Chelsea Football Club
២.ពត៌មានក្រុមFulham(ម្ចាស់ផ្ទះ)
ខ្សែការពារស្លាបស្តាំរបស់ក្រុមជម្រើសជាតិហូឡង់ Kenny Tete នៅមិនទាន់ប្រាកដថាចូលលេងបាន១០០ភាគរយនោះទេ។ទោះយ៉ាងណាម្ចាស់ផ្ទះមិនមានកីឡាកររូបណា មានរបួសគួរអោយកត់សម្គាល់នោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Leno; Tete, Diop, Ream, Robinson; Palhinha, Reed; Decordova-Reid, Pereira, Iwobi; Jimenez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣​-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Fulham v Chelsea: Kick-off time, TV and live stream details for Premier  League game | Independent.ie
៣.ពត៌មានក្រុម(ភ្ញៀវ)
Chelsea មិនមានកីឡាករឈុតធំរហូតដល់ ១១ នាក់សម្រាប់ការប្រកួតជាមួយ Fulham ។ខ្សែការពារស្លាបឆ្វេង Ben Chilwell ជា​កីឡាករ​ចុងក្រោយ​ដែល​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​របួស​សរសៃពួរ​ក្រោយប្រកួត​ពាន Carabao Cup។Nicolas Jackson និង Malo Gusto ត្រូវបានផ្អាកសម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Sanchez; Cucurella, Disasi, Silva, Colwill; Caicedo, Fernandez, Gallagher; Palmer, Sterling, Mudryk
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣​-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Fulham ១ : 0 Chelsea
ប្រភព:whoscored&sportsmole&sportskeeda

អត្ថបទទាក់ទង