
ការប្រកួតនៅក្របខណ្ឌ Premier League នារាត្រីថ្ងៃច័ន្ទ ឈានចូលថ្ងៃអង្គារវេលាម៉ោង ២រំលងអធ្រាត សម្រាប់ក្រុមដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៏ភាគលិចទាំងពីរគឺ ម្ចាស់ផ្ទះ Fulham និងត្រូវជួបជាមួយក្រុមភ្ញៀវ Chelsea នាទឹកដី Craven Cottage ។គួរបញ្ចាក់ថាក្រុម ទាំងពីរទទួលបានជ័យជម្នះការប្រកួតជុំទី ៣ ពានរង្វាន់ EFL Cup របស់ពួកគេនៅពាក់កណ្តាលសប្តាហ៍ ខណៈFulham បានយកឈ្នះ Norwich City ២ទល់និង១ រីឯ Chelsea បានផ្តួល Brighton & Hove Albion ១ទល់និង០។
សម្រាប់Fulham ការប្រកួតនៅក្របខណ្ឌ Premier League ៦ដង ឈ្នះ២ស្មើ២និងចាញ់២ ខណៈ Chelsea ចាញ់៣ស្មើ២ និង ឈ្នះ១។
១.ប្រវត្តិជួបគ្នា ២ប្រកួតចុងក្រោយគឺ Fulham មិនដែលចាញ់ទេពោលគឺស្មើ១និងឈ្នះ១។
២.ពត៌មានក្រុមFulham(ម្ចាស់ផ្ទះ)
ខ្សែការពារស្លាបស្តាំរបស់ក្រុមជម្រើសជាតិហូឡង់ Kenny Tete នៅមិនទាន់ប្រាកដថាចូលលេងបាន១០០ភាគរយនោះទេ។ទោះយ៉ាងណាម្ចាស់ផ្ទះមិនមានកីឡាកររូបណា មានរបួសគួរអោយកត់សម្គាល់នោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Leno; Tete, Diop, Ream, Robinson; Palhinha, Reed; Decordova-Reid, Pereira, Iwobi; Jimenez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Chelsea មិនមានកីឡាករឈុតធំរហូតដល់ ១១ នាក់សម្រាប់ការប្រកួតជាមួយ Fulham ។ខ្សែការពារស្លាបឆ្វេង Ben Chilwell ជាកីឡាករចុងក្រោយដែលត្រូវបញ្ចូលក្នុងបញ្ជីរបួសសរសៃពួរក្រោយប្រកួតពាន Carabao Cup។Nicolas Jackson និង Malo Gusto ត្រូវបានផ្អាកសម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Sanchez; Cucurella, Disasi, Silva, Colwill; Caicedo, Fernandez, Gallagher; Palmer, Sterling, Mudryk
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Fulham ១ : 0 Chelsea
ប្រភព:whoscored&sportsmole&sportskeeda

Chelsea បានបញ្ចប់កិច្ចសន្យាក្នុងតម្លៃ ៣៧លានផោន ដើម្បីចុះហត្ថលេខាលើខ្សែការពារ Jorrel Hato របស់ Ajax ខណៈកីឡាករវ័យ 19 ឆ្នាំបានចុះកុងត្រារយៈពេល 7 ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។មានន័យថាកីឡាករអន្តរជាតិហូឡង់បានក្លាយជាសមាជិកទីប្រាំបីនៃទីផ្សារដោះដូរកីឡាកររដូវក្តៅមុនរដូវកាលថ្មី2025-2026 សម្រាប់ម្ចាស់ជើងឯក FIFA Club World Cup ។Hato បាននិយាយថាយ៉ាងដូច្នេះថា៖ ខ្ញុំរំភើបរីករាយណាស់ដែលបានមកទីនេះ។ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីព ដូច្នេះChelsea គឺជាកន្លែងដ៏ល្អបំផុត”។អត្ថបទកំពុងចាប់អារម្មណ៍៖ មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Hato បានរីកចម្រើនលូតលាស់ចេញពីសាលាហ្វឹកហាត់របស់យុវជនថ្នាលដ៏ល្បីល្បាញរបស់ក្លឹប Ajax ដោយបានបង្ហាញខ្លួនឈុតធំជាលើកដំបូងក្នុងក្រុមពេលមានវ័យ 16 ឆ្នាំ ជាមួយទេពកោសល្យ និង មានភាពប៉ិនប្រសប់នៅខ្សែការពារឆ្វេង ឬខ្សែការពារកណ្តាល នឹងបានដឹកនាំក្រុមអាជីពហូឡង់នៅអាយុត្រឹមតែ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួនបានសរុប 111 លើក។ ខណៈបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ហូឡង់ក្នុងឆ្នាំ 2023 ទល់នឹង Gibraltar […]



