Close
Ads: 88BOL
Featured-Image
បុរសម្នាក់នឹងប្រឈមផ្លូវច្បាប់ បន្ទាប់ពីបង្ហាញរូបភាពក្មេងប្រុសអាយុ៦ឆ្នាំ ក្នុងន័យប្រមាថមើលងាយអ្នកគាំទ្រ Sunderland
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ បុរសម្នាក់ឈ្មោះ​ Dale Houghton អាយុ ៣១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបំពានសណ្តាប់ធ្នាប់សាធារណៈក្នុងមាត្រា 4a បន្ទាប់ពីបង្ហាញរូបភាពក្មេងប្រុស Bradley Lowery អាយុ៦ឆ្នាំ ដែលកើតជម្ងឺមហា​រីក ហើយបានស្លាប់ក្នុងឆ្នាំ២០១៧ ដោយបុរសរូបនេះបានយករូបថតមកប្រើដើម្បី “មើលងាយ” អ្នកគាំទ្រ Sunderland។ ប៉ូលីស South Yorkshire ថា Houghton ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង មុនពេលនៃសវនាការនៅតុលាការ Sheffield Magistrates បើកដំណើរការ ហើយគាត់​នឹងត្រូវបង្ហាញ​ខ្លួន​ក្នុង​តុលាការនា​ថ្ងៃ​ចន្ទនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

បន្ថែមពីនេះ Bradley គឺជាក្មេងផ្តល់សំណាងល្អសម្រាប់ក្រុម Sunderland ហើយនៅប៉ុន្មានខែមុនពេលគាត់ស្លាប់ គាត់បានដឹកនាំប្រទេសអង់គ្លេសនៅ Wembley ជាមួយនឹងវីរបុរសរបស់គាត់គឺអតីតខ្សែប្រយុទ្ធឆ្មាខ្មៅ Jermain Defoe ៕

ប្រភពព័ត៌មាន

  • The Sun ចុះផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣
  • BBC ចុះផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣

អត្ថបទកំពុងចាប់អារម្មណ៍៖
Caicedo ស៊ុតបាល់ពីចំងាយ ៤៥ ម៉ែត្រ ជួយអោយ Chelsea បញ្ចប់រដូវកាលឈរនៅលេខរៀងទី ៦ (មានវីដេអូ)
featured image

Chelsea បានធានានូវកៅអីមួយសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុបសម្រាប់រដូវកាលថ្មី ខណៈខ្សែការពារ Moises Caicedo បានស៊ុតបាល់បញ្ចូលទីចំងាយជាង៤៥ម៉ែត្រ(ជិតពាក់កណ្តាលតារាង) ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងជ័យជម្នះ ២-១ របស់ពួកគេលើក្រុមភ្ញៀវ Bournemouth ។គតួររំកីឡាករសញ្ជាតិអេក្វាឌ័ររូបនេះបានបញ្ចេញសមត្ថភាពទាត់បាល់ពីចំងាយបញ្ចូលទីនៅកីឡដ្ឋាន Stamford Bridge នៅពេលដែលអ្នកចាំទី Neto ព្យាយាមទាត់បាល់ឡើងមកកណ្តាលទីនៅនាទីទី ១៧និងជាគ្រាប់បាល់បើកឆាក ។អត្ថបទកំពុងចាប់អារម្មណ៍៖ ថ្នាក់ដឹកនាំ និងអ្នកគាំទ្រគុនខ្មែរ សាទរយ៉ាងខ្លាំងចំពោះ ធឿន ធារ៉ា ក្រោយលេចមុខលើទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខ្សែប្រយុទ្ធស្លាប Raheem Sterling រកបានគ្រាប់បាល់ទីពីរនាំមុខអោយ Chelsea នៅដើមតង់ទីពីរ មុនពេល Benoit Badiashile ធ្វើអោយបាល់ចូលទីខ្លួនឯងនៅនាទីទី៤៩ដើមតង់ទី២។លទ្ធផលជ័យជំនះនេះបានជួយអោយក្រុម Chelsea ឈរនៅលេខរៀងទីប្រាំមួយខណៈលោក Mauricio Pochettino និងមានកៅអីលេងនៅក្របខណ្ឌ Europa Conference League ជាបណ្ដោះអាសន្ននា រដូវកាលក្រោយ ប៉ុន្តែពួកគេនឹងឡើងទៅលេងនៅ Europa League ប្រសិន Man. […]

ចុចអានបន្ត
អត្ថបទទាក់ទង