
Erik Ten Hag ថា«មិនសោកស្តាយចំពោះ Kane ឡើយ» ព្រោះគាត់ពេញចិត្តលើកីឡាកររូបនេះ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ គ្រូបង្វឹកលោក Erik Ten Hag ថាមិនមានការសោកស្តាយចំពោះការខកខានក្នុងការចុះហត្ថលេខាលើ Harry Kane នោះឡើយ។ ខណៈពេលដែលអ្នកសារព័ត៌មានចោទសួរទៅលោកអំពី Kane ស្រាប់តែគាត់(Ten Hag) បានឆ្លើយតបថា៖
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស- «ទេ! ខ្ញុំរីករាយ និងពេញចិត្ត Rasmus»។
- «សម្រាប់ការប្រកួតដំបូង គាត់(Rasmus)បានរងរបួស។ គាត់បានចូលលេងជាមួយក្រុម Arsenal ហើយឥឡូវនេះពួកយើងនឹងដាក់បញ្ចូលរូបគាត់ទៅក្នុងក្រុម»។
- «អ្នកអាចមើលឃើញថាគាត់មានទេពកោសល្យដ៏អស្ចារ្យ»។
គួររំលឹកផងដែរថា ក្លឹប Man Utd បានដាក់គោលដៅទី១លើការផ្ទេរ Kane តាំងពីដើមរដូវក្តៅ។ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះបានបញ្ចប់ការចាកចេញពី Tottenham ទៅក្រុម Bayern Munich ដែលជាគូប្រជែងក្នុងក្របខ័ណ្ឌ Champions League ក្នុងតម្លៃ ១០៤លានផោន។ បន្ទាប់ពីបរាជ័យលើ Kane ក្លឹបបិសាចក្រហមបាននាំយកកីឡាករ Rasmus Hojland វ័យ២០ឆ្នាំ ក្នុងតម្លៃដំបូង ៦៤លានផោន។
លើសពីនេះទៀត United រកបានតែ ៦គ្រាប់ប៉ុណ្ណោះក្នុង ៥ ប្រកួតនៅ Premiere League ២០២៣/២៤ ខណៈ Kane ស៊ុតបាន ៤ គ្រាប់ក្នុង ៤ប្រកួត នៅលីគអាល្លឺម៉ង់ Bundesliga៕
ប្រភព៖ The Sun ចុះផ្សាយថ្ងៃទី១១៩ ខែកញ្ញា ឆ្នាំ២០២៣
អត្ថបទទាក់ទង

4 days ago .
285 Views
ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ)

6 days ago .
193 Views
Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ)

1 week ago .
330 Views
មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ)

1 week ago .
555 Views
ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ)