
Romano បង្ហើបថា «Glazers ជាអ្នករារាំងការផ្ទេរកីឡាករកំពូលៗពីររូប» ឲ្យមកចូលរួមជាមួយ Man Utd
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ អ្នកសារព័ត៌មានជំនាញលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបង្ហើបពីគម្រោងផែនការរបស់បិសាចក្រហម Manchester United ខណៈម្ចាស់ក្លឹបបច្ចុប្បន្ន The Glazers បានដាក់លក់ក្លឹប Man Utd តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។ ប៉ុន្តែចាប់តាំងពីពេលនោះមក គ្រួសារ Glazer បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយលោក Sheikh Jassim។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
លោក Romano បានប្រាប់ Caughtoffside ថា៖
- «អារម្មណ៍របស់ខ្ញុំគឺថា ភាគីពាក់ព័ន្ធទាំងអស់មិនចង់ធ្វើការចរចារបន្តទៀតឡើយ»។
- «ផែនការគឺត្រូវបានបញ្ចប់នូវការកាន់កាប់ក្លឹបនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ»។
- «បើម្ចាស់ក្លឹបថ្មីចូលកាន់កាប់ក្លឹប Man Utd នឹងមានឱកាសទិញកីឡាករកំពូលៗ មានដូចជា Harry Kane និង Victor Osimhen»។
- «ជាមួយគ្នានេះដែរ United ក៏សប្បាយចិត្តជាមួយនឹងទីផ្សារដោះដូរកីឡាករដែលពួកគេមាន។ ពួកគេមានអារម្មណ៍ថា Rasmus Hojlund មានសក្ដានុពលដ៏អស្ចារ្យខ្លាំង។ គាត់មានទេពកោសល្យ ហើយពួកគេជឿថាគាត់ជាកីឡាករដ៏ល្អឥតខ្ចោះសម្រាប់លោក Erik ten Hag»។
គួរបញ្ចាក់ដែរថា Manchester United បានស្ថិតនៅលើរ៉ាដារបស់ UEFA រួចហើយ ចំពេលមានការព្រួយបារម្ភជុំវិញ Financial Fair Play ដែលអាចជះឥទ្ធិពលដល់ការចំណាយរបស់ពួកគេ ប៉ុន្តែអ្នកគាំទ្រនៅតែមានអារម្មណ៍មិនសប្បាយចិត្តចំពោះ Glazers៕
ប្រភព៖ sportbible.com
អត្ថបទទាក់ទង

7 days ago .
519 Views
ទីបំផុត !កីឡាករកាន់ឆ្នាំ Man.Utd រកអនាគតថ្មីឃើញហើយ( មាន១វីដេអូ)

1 week ago .
288 Views
ម្តងជា២ដង! MAN UTD ដេញថ្លៃខ្សែប្រយុទ្ធឆ្នើមម្នាក់ កើនតម្លៃដល់«៧០លានផោន»

2 weeks ago .
289 Views
Man.Utd តែងតាំង Legend ក្លឹបជាគ្រូបង្វឹកក្រុមយុវជនថ្នាល U-18 (មាន១វីដេអូ)