
ពីរសប្តាហ៍កន្លងទៅបន្ទាប់ពីត្រូវបានទម្លាក់ចេញពីពាន EFL Cup ក្រោមថ្វីជើងBurnley រួចមក ក្រុមNottingham Forest នឹងមានឪកាសសងសឹកក្នុងនាមជាម្ចាស់ផ្ទះនៅពេលដែលពួកគេត្រូវបើកទ្វារកីឡាដ្ឋាន Claret ទទួលស្វាគមន៏ភ្ញៀវ Burnley នៅក្របខណ្ឌ Premier League នៅវេលាម៉ោង១និង៤៥នាទីឈានចូលថ្ងៃអង្គារស្អែកនេះ។ការប្រកួតចុងក្រោយរបស់ក្រុម Nottingham Forest គឺផ្តួលChelseaខណៈ Burnley ត្រូវក្រុមម្ចាស់ផ្ទះ Tottenham Hotspur ផ្តួលក្នុងលទ្ធផល៥ទល់និង២។សម្រាប់ Nottingham Forest ៤ប្រកួតចុងក្រោយ ឈ្នះ ២ ចាញ់២ ខណៈ Burnleyចាញ់ទំាង៣ដង។
១.ប្រវត្តិជួបគ្នា នេះជាជំនួប Premier League លើកដំបូងរបស់ពួកគេ។Nottingham មិនស្គាល់ឈ្នះសោះក្នុងការជួបគ្នា៧លើកទល់នឹង Burnley។
Burnley មានកំណត់ត្រាការពារដ៏អាក្រក់បំផុតរួមគ្នានៅ Premier League ក្រោយប្រកួតបានបីដងរបូតគ្រាប់បាល់ ១១ គ្រាប់។Nottingham បានឈ្នះការប្រកួតក្នុងផ្ទះ 4 លើកចុងក្រោយរបស់ពួកគេនៅក្នុង Premier League ដោយស៊ុតបញ្ចូលទីបាន ១០ គ្រាប់ និងរបូត៥គ្រាប់។
២.ពត៌មានកីឡាករNottingham Forest(ក្រុមម្ចាស់ផ្ទះ)
ក្រុមត្រៀមស្វាគមន៏ការវិលត្រលប់មកវិញរបស់ អ្នកចាំទីWayne Hennessey និងនៅមិនទាន់ច្បាស់ពីការវិលត្រលប់របស់ខ្សែបម្រើDanilo តែម្នាក់ប៉ុណ្ណោះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTurner; Boly, Worrall, McKenna; Montiel, Yates, Mangala, Aina; Gibbs-White, Hudson-Odoi; Awoniyi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.ពត៌មានកីឡាករBurnley(ក្រុមភ្ញៀវ)
-ជម្រើង១១នាក់ដំបូងអាចនិងចូលលេងTrafford; Al-Dakhil, O’Shea, Beyer, Roberts; Redmond, Cullen, Berge, Zaroury; Amdouni, Foster
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
៤.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Nottingham Forest ២:0 Burnley ។
ប្រភព:sportsmole&whoscored&sportskeeda

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ដាច់ចិត្តមែនទែនហើយ!ទីបំផុត Real Madrid សម្រេចចិត្តលក់ប្រុសម៉ៅខណៈកីឡាកររូបនេះជាបេក្ខភាពមកជំនួស សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ:



