Close
Close
Ads: 88BOL
គ្រូបង្វឹក Man.Utd ឆ្លើយតបបែបនេះទាក់ទងឪកាសវិលមកហ្វឹកហាត់ឈុតទី១ របស់ Sancho ​
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានបញ្ជាក់ថារូបលោកនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេថាតើ Jadon Sancho នឹងបន្តលេងឱ្យក្លឹបសាជាថ្មីម្តងទៀតឬអត់នោះឡើ់យ។ ប៉ុន្តែបើយោងប្រភពគេហទំព័រ Sky Sports កាលពីថ្ងៃសុក្របានចុះផ្សាយថា ខ្សែ បម្រើអន្តរជាតិ អង់គ្លេសនិងមានឪកាសចូលមកហ្វឹកហាត់ជាមួយក្រុមឈុតដំបូងដើម្បីអាចចូលលេងក្នុងក្រុមឈុតធំបានវិញប្រសិនជារូបគេធ្វើការ​សុំ​ទោសគ្រូបង្វឹក បើទោះបីជាSancho បានលុបសំណេររិះគន់នោះវិញហើយក៏ដោយចុះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Erik ten Hag unsure whether Jadon Sancho will play for Manchester United again | The Independent

គួររំលឹកថាខ្សែ​បម្រើ​ស្លាប​វ័យ ២៣ ឆ្នាំ​កំពុង​ហ្វឹកហាត់ដាច់ដោយឡែកពីក្រុមជម្រើទី១ បន្ទាប់ពីរូបគេបានសរសេររិះគន់គ្រូបង្វឹកលោក Ten Hag ដែលមិនបានដាក់អោយខ្លួនចូលលេងក្នុងជំនួបចាញ់ Arsenal កាល​ពី​ថ្ងៃ​ទី ៣ ខែ​កញ្ញាកន្លងទៅ ក្រោមហេតុផលថា Sancho មិនបាន ហ្វឹក ហាត់ គ្រប់តាមស្តង់ដារ ដែលក្រុម និង រូបលោកចង់បាននោះ។ឆ្លើយតបបញ្ហានេះផងដែរអ្នកចាត់ការសញ្ជាតិហូឡង់បានបំភ្លឺថាៈ ខ្ញុំមិនប្រាកដទេ ទាក់ ទងរឿងរ៉ាវរបស់ Sancho ។ហើយថ្ងៃសៅរ៏យើងមានការប្រកួតប្រជេងដ៏ធំ មួយជាមួយភ្ញៀវ Brighton រឿងផ្សេងខ្ញុំមិនដឹងឡើយ ព្រោះខ្ញុំ និងក្រុមកំពុងផ្តោតលើការប្រកួតដ៏សំខាន់នៅចំពោះមុខមួយនេះជាជាងដោះស្រាយ រឿងផ្សេងទាំងអស់។

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930