

ក្រុមម្ចាស់ផ្ទះ PSG និងត្រូវធ្វើការប្រកួតក្របខណ្ឌ Ligue ១ រដូវកាល២០២៣-២០២៤ នៅកីឡដ្ឋាន Parc des Princes កាលពីយប់ថ្ងៃសុក្រ ខណៈដែល Paris Saint-Germain ស្វាគមន៍ Nice នៅរដ្ឋធានីបារាំងវេលាម៉ោង ២រំលងអធ្រាតឈានចូលព្រឹកថ្ងៃសៅរ៏ស្អែកនេះ។គួររំលឹកថាក្រុមលោកL uis Enrique បានលត់ក្រុមបាតារាង Lyon ៤-១ សម្រាប់ការប្រកួតLes Aiglons បានឆ្លងកាត់ក្រុម Strasbourg 2-0 សម្រាប់ជ័យជម្នះដំបូងនៃយុទ្ធនាការរបស់ពួកគេ។
៦ប្រកួតចុងក្រោយរបស់ PSG ចាញ់១ ឈ្នះ២ និងស្មើ ៣ខណៈ Nice ធ្វើបានល្អជាងដោយឈ្នះ៣ស្មើ៣ ។
១.ប្រវត្តិជួបគ្នា PSG បានរងបរាជ័យតែមួយលើកគត់ក្នុងជំនួបក្នុងផ្ទះ ១៣ លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវNice ក្នុងការប្រកួត Coupe de France ក្នុងឆ្នាំ ២០២២។រីឯក្រុមភ្ញៀវបានរងបរាជ័យតែមួយលើកគត់ក្នុងការប្រកួតលីកចំនួន១០លើកចុងក្រោយរបស់ពួកគេនៅ Ligue-១។
២.ពត៌មានកីឡាករPSG(ម្ចាស់ផ្ទះ)
ខ្សែប្រយុទ្ធចំណូលថ្មី Randal Kolo Muani ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅប្រយុទ្ធកណ្តាល ខណៈខ្សែប្រយុទ្ធស្លាប Marco Asensio (ជើង) ខណៈខ្សែបម្រើ Fabian Ruiz (ភ្លៅ) ទាំងពីរនឹងអវត្តមានសម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Hakimi, Pereira, Skriniar, Hernandez; Soler, Zaire-Emery, Vitinha; Dembele, Ramos, Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានកីឡាករNice(ម្ចាស់ផ្ទះ)
Nice ត្រៀមដាក់អោយខ្សែបម្រើJérémie Boga លេងនៅស្លាបខាងឆ្វេងនិងត្រៀមស្វាគមន៏ការវិលត្រឡប់របស់ Khéphren Thuramក្នុងនាមកីឡាករបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងBulka; Atal, Todibo, Dante, Perraud; Thuram Ndayishimiye, Sanson; Laborde, Moffi, Diop
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ PSG ២:១ Nice
ប្រភព:whoscored &sportskeeda


Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក […]


