

(អង់គ្លេស)៖ ខ្សែការពារកណ្តាលវ័យ៣០ឆ្នាំ Harry Maguire បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយបានបាត់បង់តំណែងនៅជម្រើស១១នាក់ដំបូងឲ្យក្រុមបិសាចក្រហម Manchester United ដោយសារតែការបង្កកំហុសឆ្គងជាញឹកញយ។ ស្រាប់តែថ្មីៗនេះ ម្តាយរបស់លោកមានឈ្មោះ Zoe បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram របស់គាត់ថា៖
- «ក្នុងនាមជាម្តាយមួយរូបពេលឃើញ អ្នកគាំទ្រ ប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនធំ នៅតែបន្តការបញ្ចេញមតិរិះគន់អវិជ្ជមានខ្លាំងៗ មកលើកូនប្រុសបែបនេះ គឺជាការអាម៉ាស់ និងមិនអាចទទួលយកបានឡើយ»។
- «អ្វីដែលបានកើតឡើងមកលើកូនប្រុសខ្ញុំ គឺពិតជាហួសហេតុ និងលើសពីអ្វីដែលហៅថាបាល់ទាត់»។
- «ខ្ញុំបានឃើញពីអ្វីដែលកូនខ្ញុំកំពុងស៊ូទ្រាំអត់ធ្មត់ និងឆ្លងកាត់ ដោយមិនបានឆ្លើយតបអ្វីទាំងអស់»។
- «Harry មានបេះដូងធំ ហើយមានស្មារតីរឹងមាំ ដែលអាចដោះស្រាយបញ្ហាផ្លូវចិត្ត ដែលអ្នកផ្សេងពិបាកនិងធ្វើបាន»៕

ប្រភព៖ sportsmole.co.uk

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



