Close
Sponsor ads Featured-Image
ស្ថានការណ៏តានតឹង! ខ្សែបម្រើ Man.Utd ត្រូវក្លឹបដាក់អោយហ្វឹកហាត់ជម្រើសបន្ទាប់ពីឈុតធំ
ទំហំអក្សរ
តូច
ធំ

​ទីបំផុតខ្សែបម្រើស្លាបរបស់បិសាចក្រហម  Man Utd Jadon កីឡាករ Sancho ត្រូវបានក្លឹបតម្រូវ​អោយធ្វើការ​ហ្វឹកហាត់​ជម្រើសទីពីរ បន្ទាប់ពីក្រុមឈុតធំដំបូងពោលគឺត្រូវធ្វើបែបនេះ​រហូតដល់បញ្ហារបស់គេជាមួយអ្នកចាត់ការ Erik ten Hag ត្រូវបានដោះស្រាយរួចរាល់ តាមវិន័យនិងបញ្ញាត្តិក្រុម។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ten Hag 'shocked' by Sancho situation as manager's Manchester United 'authority' questioned

ads

គួរបញ្ជាក់ថាវិវាទក្នុងក្រុមរវាងគ្រូនិងសិស្សបានកើតមានឡើងក្រោយពីលោក Ten Hag  មិនបានដាក់អោយកីឡាករ អន្តរជាតិអង់គ្លេស រូបនេះចូលលេងពេលចាញ់ Arsenal កាលពីដើមខែ ក្រោមហេតុផលថាអតីតយុវជនថ្នាលក្រុមមេឃខៀវ Man.city  ហ្វឹកហាត់មិនទាន់ ដល់កម្រិតស្តង់ដាដែលរូបលោកចង់បាននៅឡើយ ។ ទោះយ៉ាងណាកីឡាវ័យ ២៣ ឆ្នាំបាន​ច្រានចោលការលើកឡើងរបស់គ្រូបង្វឹក សញ្ជាតិហូឡង់ និងបានចាត់ទុកខ្លួនឯងថាជាកីឡាករដែលមានសមត្ថភាព និង​ត្រៀម​ជួយក្លឹបជានិច្ច។គួររំលឹកផងដែរថាពត៌មានរសើបនេះកើតឡើងត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពី​កីឡាករខ្សែបម្រើស្លាបប្រេស៊ីល Antony បានរងការចោតប្រកាន់ រំលោភបំពាន និងប្រើអំពើហិង្សាលើអតីត​មិត្តស្រីរបស់​គាត់។

Sancho and Ten Hag 'direct contact' claim made as Ferdinand reveals Man Utd boss' masterplan

Sancho បានផ្ទេរពី Dortmund មក Old Trafford ក្នុងតម្លៃ ៧៣លានផោនក្នុងឆ្នាំ ២០២១ប៉ុន្តែ មិនបានជាប់ជម្រើស​១១នាក់​ដំបូងចូលលេងជាប់លាប់នោះឡើយ។ បើទោះបីជាមិនប្រឈមបញ្ហរបួសនិង​រកបានគ្រាប់បាល់​ស៊ុតបញ្ចូលទី​ត្រឹមតែ​៩គ្រាប់​​​ហើយ Assist ៦លើកពីការបង្ហាញខ្លួន៥៨ដងនៅក្របខណ្ឌ EPL។

ប្រភព:BBC

 

 

អត្ថបទកំពុងចាប់អារម្មណ៍៖
Tottenham ចែចូវបានខ្សែការពារជប៉ុនម្នាក់ ដែលលេងនៅ J-League
featured image

(អង់គ្លេស)៖ ក្រុមជើងឯកលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលមុន Tottenham Hotspur បានព្រមព្រៀងទិញខ្សែការពារកណ្តាលជប៉ុន Kota Takai ពីក្លឹបលេងនៅ J-League គឺ Kawasaki Frontale ក្នុងតម្លៃតែ ៥លានផោនប៉ុណ្ណេាះ។ យ៉ាងណាមិញ កីឡាករវ័យទើបតែ ២០ឆ្នាំ ទើបតែបានចូលលេងក្នុងឈុតធំ សាម៉ូរៃខៀវជប៉ុន ២លើក ដែលត្រូវបានជឿជាក់ថា នឹងធ្វើដំណើរមកកាន់ក្លឹបថ្មីនៃដែនដីប្រទេសអង់គ្លេសនាខែក្រោយនេះ ដែលអាចជាផ្នែកមួយស្ថិតក្នុងជម្រើសដំបូងរបស់អ្នកចាត់ការទូទៅថ្មី លោក Thomas Frank ទៀតផង។អត្ថបទកំពុងចាប់អារម្មណ៍៖ លើកនេះមិនមែន Vini Jr! ប៉ុន្តែ FIFA ស៊ើបអង្កេតការរើសអើងជាតិសាសន៍របស់តារាឆ្នើម Real រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Takai ត្រូវបានកោះហៅចូលលេងឈុតធំជប៉ុននៃកម្មវិធីជម្រុះ World Cup 2026 ប្រចាំតំបន់អាស៊ី ដែលត្រូវប្រឈមមុខទល់នឹងជម្រើសជាតិចិនកាលពីខែសីហា ឆ្នាំ២០២៤។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930