Close
Close
Ads: 88BOL
ហេតុផលដែល Bellingham បដិសេធមិនចុះហត្ថលេខាជាមួយ Man Utd
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែបម្រើអង់គ្លេស Jude Bellingham បានបដិសេធមិនចុះហត្ថលេខាជាមួយបិសាចក្រហម Manchester United កាលពីបីឆ្នាំមុន ទោះបីជាលោក Sir Alex Ferguson បានបញ្ចុះបញ្ចូលក៏ដោយ ខណៈ Bellingham ជឿថាក្លឹប Dortmund គឺជាក្រុមល្អបំផុតនៅអឺរ៉ុប សម្រាប់ពង្រឹងអភិវឌ្ឍនូវទេពកោសល្យរបស់កីឡាករក្មេងៗ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Bellingham បានបន្ថែមថា៖ «Man Utd ជាក្លឹបដ៏អស្ចារ្យ ហើយការសម្រេចចិត្តរបស់ខ្ញុំមិន​ពាក់ព័ន្ធ​នឹង​ប្រាក់ឈ្នួល​នោះទេ។ ខ្ញុំមានការផ្តោតអារម្មណ៍ និងរីករាយយ៉ាងខ្លាំង ដែល Dortmund ចង់បានខ្ញុំទៅរួមក្រុម ហើយបានក្លាយជាជម្រើសដំបូងរបស់ខ្ញុំ (ក្នុង២០២០)។ ខ្ញុំក៏បានសម្រេចចិត្តផ្ទេរទៅ Dortmund ជាអ្វីដែលខ្ញុំស្រលាញ់ពេញចិត្ត»

Jude Bellingham: Real Madrid believe Liverpool and Man City are leading  race for Dortmund star due to Premier League's financial muscle | Goal.com  South Africa

រលឹកផងថាកាលពីថ្ងៃអង្គារ កីឡាករវ័យ ២០ឆ្នាំ គឺជាតារាឆ្នើមនៃប្រកួត ខណៈដែលក្រុមអង់គ្លេសបានផ្តួលស្កុតឡេនក្នុងលទ្ធផល ៣:១ ក្នុងការប្រកួតមិត្តភាពដើម្បីអបអរសាទរខួបលើកទី ១៥០ នៃការជួបគ្នាលើកដំបូងរវាងភាគីទាំងពីរ ដោយខ្សែបម្រើរូបនេះស៊ុតបាន១គ្រាប់នៅនាទីទី៣៥ ខណៈបច្ចុប្បន្ន Bellingham ជាកីឡាកររបស់ក្រុមអធិរាជស Real Madrid

Jude Bellingham: Why Real Madrid has fallen in love with a 20-year-old  Englishman | CNN

ប្រភព៖ sportbible.com

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930