Close
Close
Ads: 88BOL
អ្វីៗអាចនិងត្រលប់មកប្រក្រតីរឺយ៉ាងណា? ក្រោយ Sancho ធ្វើរឿងមួយលើបណ្តាញសង្គម
ទំហំអក្សរ
តូច
ធំ

កីឡាករ Jadon Sancho បានលុបចោលការបញ្ចេញមតិលើបណ្តាញទំនាក់ទំនងផ្សព្វផ្សាយសង្គមដោយនិយាយ​រិះគន់គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag ។ ការចេញសារនោះបានកើតមានឡើងបន្ទាប់ពីអ្នកចាត់ការសញ្ជាតិហូឡង់ បានលើកឡើង ថា Sancho មិនបានដើរតួនាទីជាផ្នែកដ៏សំខាន់​របស់ក្រុមនោះទេ នៅរដូវកាលនេះ បន្ទាប់ពីរូបគេ មិនត្រូវបានដាក់អោយចូលលេងកំលុងពេលចាញ់ Arsenal នៅក្របខណ្ឌ EPL ជាមួយហេតុផលថា Sancho ហ្វឹកហាត់មិនបានល្អតាមស្តង់ដារដែលរូបលោកចង់បាន។


Man United នឹងនិងត្រូវធ្វើការប្រកួតក្របខណ្ឌ Premier League ទល់នឹង Brighton & Hove Albion នៅថ្ងៃសៅរ៍ ខណៈមជ្ឈដ្ឋាន​ទូទៅនិង​រង់ចាំមើលថាតើ Sancho និងត្រូវជាប់ឈ្មោះចូលលេងសាជាថ្មីរឺយ៉ាងណា?។កីឡាករFacundo Pellistri ត្រូវបានមើលឃើញ​ថានិងដើរ​តួនាទី​ជំនួសSancho ដោយត្រៀមចូលលេងចាប់ដៃគូជាមួយ Bruno Fernandes និង Mason Mount នៅតំបន់បម្រើ កណ្តាល។គួររំលឹកថា Sancho មិនទទួលបានលទ្ធផលវិជ្ជមានសម្រាប់អាជីពនោះទេ ក្រោយផ្ទេរមកDortmund ក្នុងឆ្នាំ ២០២១ ដោយស៊ុតបញ្ចូលទីបានតែ១២គ្រាប់និង assists ៦ដង ក្រោយបង្ហាញខ្លួនសរុប៨២ប្រកួត គ្រប់ការប្រកួតទាំងអស់ជាមួយកុងត្រា៣ឆ្នំាទៀត។
ប្រភព:sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930