
បរទេស៖ ខ្សែបម្រើចំណូលថ្មីរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona កីឡាករ Ilkay Gundogan ទំនងជាត្រូវអវត្តមានរយៈពេលយូរក្រោយត្រូវបានបង្ខំចិត្តប្តូរចេញភ្លាមៗ អំឡុងការប្រកួតរវាងក្រុមជម្រើសជាតិអាល្លីម៉ង់ទល់នឹងក្រុម បារាំង ដែលអាល្លីម៉ង់ បានយកឈ្នះដល់លទ្ធផល ២-១ ក្រោយរូបគេទទួលរងរបួសសរសៃពួរ។ Gundugan ត្រូវបានប្តូរចេញវិញក្រោយរូបគេលេងទើបបាន២៥នាទី ខណៈរូបគេត្រូវបានគេប្រទះឃើញថា សម្រក់ទឹកភ្នែកអំឡុងការដើរចេញពីទីលានផងដែរ៕

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]