
ភ្នាក់ងាររបស់អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp គឺលោក Marc Kosicke បានច្រាន ចោលការរំពឹងទុកថា គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះនិងក្លាយជាគ្រូបង្វកថ្មីរបស់ក្រុមឥន្ទ្រីយ៏ដែកអាឡឺម៉ង់។ អាល្លឺម៉ង់ទើបតែផ្តួលក្រុមបារំាងក្នុងជំនួបមិត្តភាពកាលពីថ្ងៃពុធនេះ ដោយគ្មានគ្រូបង្វឹកអចិន្ត្រៃយ៍ទេបន្ទាប់ពីលោក Hansi Flick ត្រូវបានបណ្តេញចេញក្រោយប្រកួតមិត្តភាពចាញ់ជប៉ុន ៤-១ កាលពីថ្ងៃសៅរ៍។មានន័យថាលោក Flick បានបាត់បង់តួនាទីសម្រាប់ក្រុមអាឡឺម៉ង់ដែលត្រៀមធ្វើជាម្ចាស់ផ្ទះ Euro ២០២៤ ក្រោយពីដឹកនាំក្រុមឈ្នះតែ ៤ដង ក្នុងចំណោម ១៧ ប្រកួត បន្ទាប់ពីចូលកាន់តួនាទីបន្ទាប់ពីលោក Joachim Low។
Klopp បានចូលមកដឹកនាំLiverpool ក្នុងឆ្នាំ ២០១៥ និងមានកុងត្រាជាមួយក្លឹប៣ឆ្នាំដែលនៅសល់ខណៈបុរសវ័យ ៥៦ឆ្នាំរូបនេះកំពូងផ្តោតលើការប្រកួតក្រៅដីនាក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ទល់នឹង Wolverhampton Wanderers ។Liverpool ចង់សម្លឹងរកការរក្សាកំនត់ត្រាចាប់ផ្តើមរដូវកាលមិនដែលចាញ់លើកទី៥របស់ពួកគេក្នុងរដូវកាលនេះ បន្ទាប់ពីទទួលបាន១០ពិន្ទុពីការប្រកួត៤លើកដំបូងរួចមក។
ប្រភព:sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



