Close
Featured-Image
មូលហេតុ២យ៉ាងនេះ ធ្វើឲ្យអ៊ីតាលីជួបការលំបាកខ្លាំងនៅក្នុងការប្រកួតជម្រុះ Euro ២០២៤
ទំហំអក្សរ
តូច
ធំ

(អ៊ីតាលី)៖ អ៊ីតាលីបានត្រឹមស្មើ ១:១ ជាមួយ North Macedonia ក្នុងការប្រកួតជម្រុះទ្វីបអឺរ៉ុបនៅទីក្រុង Skopje កាលពីថ្ងៃអាទិត្យទី១០ ខែកញ្ញា។ វាគឺជាការចាប់ផ្តើមដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកចាត់ការថ្មីលោក Luciano Spalletti ដែលបានជំនួសតំណែងលោក Roberto Mancini កាលពីប៉ុន្មានសប្តាហ៍មុន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

នេះជាមូលហេតុ២យ៉ាង ដែលអ៊ីតាលីជួបការលំបាក៖

១). ការមិនដាក់ខ្សែបម្រើឆ្នើមសំខាន់ៗឲ្យចូលលេងមានដូចជា Marco Verratti និង Manuel Locatelli។ ទោះបី Barella គឺជាកីឡាករសំខាន់ម្នាក់ក្នុងក្រុម ប៉ុន្តែគាត់តែម្នាក់ឯងមិនអាចធានាបាននូវជ័យជម្នះសម្រាប់ក្រុមនោះឡើយ។ Verratti ទើបលេងបាន១ប្រកួតប៉ុណ្ណោះ រីឯ Locatelli មិនទាន់ទាំងបានចូលលេង១ប្រកួតផង។

២). កត្តាមកពីខ្សែ​បម្រើ​ស្លាប​ធ្វើ​មិនសូវ​បាន​ល្អដូចជា Lorenzo Insigne, Federico Chiesa និង Dominico Berardi។ ខ្សែបម្រើស្លាបឆ្វេង Insigne វ័យរាងជ្រេររូបនេះ ពិបាកខ្លាំងនៅជម្រើស១១នាក់ដំបូង ហើយ Chiesa ក៏មិនមានទម្រង់លេងល្អបំផុតទៀតសោត សូម្បីតែ Berardi ក៏​ធ្វើមិន​បាន​ល្អ​ដែរ​ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ។ Ciro Immobile នៅតែជាខ្សែប្រយុទ្ធកណ្តាលដ៏ល្អប្រសើរមួយនៅក្នុងប្រទេសអ៊ីតាលី ខណៈគាត់ក៏ត្រូវការអ្នកចែកបាល់ច្បាស់លាស់ម្នាក់ពីតំបន់បម្រើកណ្តាលផងដែរ។

Italy Wins Euro 2020, Leaving England in Stunned Silence - The New York Times

រំលឹកដែរថា North Macedonia ដែលធ្លាប់បានទម្លាក់អ៊ីតាលីចេញពីវគ្គជម្រុះ World Cup កាលពីឆ្នាំមុន។ អ៊ីតាលីមាន ៤ពិន្ទុ ក្នុង៣ប្រកួត ខណៈអ៊ីតាលី នឹងត្រូវជួបអ៊ុយក្រែន ដែលជាក្រុមលេខ ២ក្នុងពូល ដោយមាន ៧ពិន្ទុ ក្នុង៤ប្រកួត ដែលនឹងធ្វើឡើងនៅខែតុលាខាងមុខនេះ ហើយក៏ជាការប្រកួតដ៏សំខាន់មួយ ដែលអាចកំណត់ជោគវាសនារបស់ក្រុម។ អ៊ីតាលីបានឈ្នះពាន Euro ២០២០ ប៉ុន្តែពេលនេះហាក់បីដូចជាមិនល្អដូចការរំពឹងទុកថានឹងការពារជើងឯកឡើយ៕

Spalletti has his task cut out as the manager of the Italian national team

ដកស្រង់៖ https://www.sportskeeda.com/ ដែលចុះផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 34 25 7 2 80 32 +48 82
    2 Arsenal 34 18 13 3 63 29 +34 67
    3 Manchester City 35 19 7 9 67 43 +24 64
    4 Newcastle United 34 19 5 10 65 44 +21 62
    5 Chelsea 34 17 9 8 59 40 +19 60
    6 Nottingham Forest 34 18 6 10 53 41 +12 60
    7 Aston Villa 34 16 9 9 54 49 +5 57
    8 Fulham 34 14 9 11 50 46 +4 51
    9 Brighton & Hov… 34 13 12 9 56 55 +1 51
    10 AFC Bournemouth 34 13 11 10 53 41 +12 50
    11 Brentford 34 14 7 13 58 50 +8 49
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Wolverhampton Wanderers 35 12 5 18 51 62 -11 41
    14 Manchester United 34 10 9 15 39 47 -8 39
    15 Everton 34 8 14 12 34 41 -7 38
    16 Tottenham Hotspur 34 11 4 19 62 56 +6 37
    17 West Ham United 34 9 9 16 39 58 -19 36
    18 Ipswich Town 34 4 9 21 33 74 -41 21
    19 Leicester City 34 4 6 24 27 76 -49 18
    20 Southampton 34 2 5 27 25 80 -55 11
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930  
  • Sponsor by 88Bol