
ក្រុមជម្រើសជាតិបែលហ្សិកនិងត្រូវធ្វើដំណើរទៅទៅធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Azerbaijan សម្រាប់ការប្រកួតពូល F វគ្គជម្រុះពានរង្វាន់ Euro២០២៤នៅវេលាម៉ោង៨:០០យប់ សម្រាប់ការប្រកួតជម្រុះជើងឯកអឺរ៉ុប ២០២៤ នៅថ្ងៃសៅរ៍ ។សម្រាប់ការប្រកួតនេះក្រុមបែលហ្សិកមាន៧ពិន្ទុក្រោយឆ្លងកាត់ការប្រកួត៣ដងខណៈពួកគេប្រជុំទៅដោយ កីឡាករល្បីៗ លេងនៅស្ទើរតែពេញលីកកំពូលទាំង៥របស់អឺរ៉ុបសង្ឃឹមថានិងទទួលបានជ័យជំនះសម្រាប់ការប្រកួតនៅទីក្រុង Baku ខណៈក្រុមម្ចាស់ផ្ទះមានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួត។
១.ប្រវត្តិជួបគ្នា ៤ដងគឺបែលហ្សិកឈ្នះ៣និងស្មើ១។
២.ពត៌មានកីឡាករអាហ្សែប៊ែហ្សង់(ម្ចាស់ផ្ទះ)
នៅក្នុងពត៌មានផ្លូវការណ៏មិនបានបង្ហាញថាកីឡាកររូបណាមានបញ្ហារបួសឡើយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Magomedaliyev; Haghverdi, Mustafazada, Kryvotsyuk, Cafarguliyev; Diniyev, Camalov; Sheydayev, Mahmudov, Isayev; Dadashov
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានកីឡាករបែលហ្សិក(ក្រុមភ្ញៀវ)
ខ្សែបម្រើឆ្នើមKevin De Bruyne អវត្តមានដោយសាររបួសសរសៃពួរ ចំណែកឯអ្នកចាំទី Thibaut Courtois កំពុងរងរបួសសរសៃពួរជង្គង់។ចំណែកឯខ្សែការពារ Hugo Siquet គឺជាកីឡាករចំណូលថ្មីតែម្នាក់គត់សម្រាប់ក្រុមលោក Domenico Tedesco ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Sels; Castagne, Faes, Vertonghen, Theate; Mangala, Onana, Tielemans; Doku, Lukaku, Carrasco
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Azerbaijan ០:២ Belgium ។
ប្រភព:whoscored&sportsmole&sportskeeda

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺGianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ Premier League […]



