
(អារ៉ាប់)៖ ក្លឹប Al-Ettifaq គ្រោងនឹងចាប់ផ្តើមការដេញថ្លៃ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Jadon Sancho ក្នុងលក្ខខណ្ឌខ្ចីជើង។ ខ្សែបម្រើស្លាបអង់គ្លេសត្រូវបានបណ្តេញចេញពីក្រុមបិសាចក្រហម Manchester United ដោយគ្រូបង្វឹកលោក Erik ten Hag បានរិះគន់ជាសាធារណៈនូវអាកប្បកិរិយារបស់ Sancho ចំពោះការហ្វឹកហាត់ បន្ទាប់ពីការបរាជ័យក្នុងលទ្ធផល ៣:១ ជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីចុងសប្តាហ៍មុន។
លោក Steven Gerrard សង្ឃឹមថាការចាប់ផ្តើមថ្មីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតអាចល្បួង Sancho ឱ្យចាកចេញពី Old Trafford យ៉ាងហោចណាស់ក្នុងលក្ខខណ្ឌខ្ចីជើង ហើយបានបើកការពិភាក្សាលើកិច្ចព្រមព្រៀងដែលនឹងនាំកីឡាករវ័យ២៣ឆ្នាំទៅកាន់លីគអារ៉ាប៊ីសាអូឌីត។ Al-Ettifaq នឹងបើកចំហរក្នុងការរួមបញ្ចូលជម្រើសទិញនៅក្នុងកិច្ចព្រមព្រៀង ប៉ុន្តែដោយសារទីផ្សារអារ៉ាប៊ីសាអូឌីតបិទក្នុងរយៈពេលតិចជាង ១២ម៉ោង ដែលធ្វើឲ្យការចរចារនឹងយល់ព្រមលើកិច្ចសន្យាខ្ចីជើងសិន៕
ប្រភព៖ cbssports.com ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



