Close
Close
Ads: 88BOL
អតីតវីរបុរស Chelsea ត្រូវបានក្លឹបមួយនៅអារ៉ាប់កោះហៅឲ្យធ្វើជាគ្រូបង្វឹក
ទំហំអក្សរ
តូច
ធំ

(អារ៉ាប់)៖ វីរបុរសក្រុមតោខៀវ Chelsea លោក John Terry ត្រូវបានគេរាយការណ៍ថា ខិតជិតនឹង​ចូល​រួម​ជាមួយ​ក្រុម Al-Shabab FC របស់​អារ៉ាប៊ីសាអូឌីត ហើយកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានភាគីទាំងសងខាងយល់ព្រមហើយ។ Terry វ័យ ៤២ឆ្នាំ ត្រូវបានប្រធានក្លឹប Al-Shabab មកជួបកាលពីមួយខែមុន ហើយត្រូវបានផ្តល់ជូននូវកិច្ចសន្យាយ៉ាងហោចណាស់ ២ឆ្នាំ និងរហូតដល់ ៤ឆ្នាំ ប្រសិនបើដូចការរំពឹងទុក។ បច្ចុប្បន្ន Terry កំពុងធ្វើការលើកិច្ចសន្យារយៈពេលមួយឆ្នាំក្នុងនាមជាអ្នកប្រឹក្សានៅ Chelsea។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ម្ចាស់ក្លឹប Al-Shabab ជឿថាលោក Terry មានបទពិសោធន៍ជាគ្រូបង្វឹកច្រើន និងសមត្ថភាពអាចប្រើប្រាស់នូវកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងការបញ្ចុះបញ្ចូលកីឡាករឆ្នើមជាច្រើនអ្នកឲ្យមកចូលរួមជាមួយនឹងក្លឹបមួយនេះ។ រំលឹកផងដែរថា Terry គឺជាកីឡាករដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Chelsea ជាមួយនឹងការឈ្នះពានរង្វាន់ Premier League ៥ដង Champions League ១ដង  និង FA Cup ចំនួន ៥លើក ខណៈលេងបានសរុប ៧១៧ប្រកួត។ បន្ទាប់ពីចូលនិវត្តន៍ លោកបានប្ដេជ្ញាចិត្តថានឹងផ្លាស់ទៅធ្វើជាគ្រូបង្វឹក និងជាអ្នកគ្រប់គ្រង ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់អាចទទួលបានតំណែងខ្ពង់ខ្ពស់នៅឡើយទេ។

Jamie Carragher pinpoints area John Terry wasn't 'given enough credit for' - Irish Mirror Online

John Terry is on the verge of joining Saudi Arabian outfit Al-Shabab FC as manager

ប្រភពព័ត៌មាន៖ The Sun ចុះផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930