

(អារ៉ាប់)៖ វីរបុរសក្រុមតោខៀវ Chelsea លោក John Terry ត្រូវបានគេរាយការណ៍ថា ខិតជិតនឹងចូលរួមជាមួយក្រុម Al-Shabab FC របស់អារ៉ាប៊ីសាអូឌីត ហើយកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានភាគីទាំងសងខាងយល់ព្រមហើយ។ Terry វ័យ ៤២ឆ្នាំ ត្រូវបានប្រធានក្លឹប Al-Shabab មកជួបកាលពីមួយខែមុន ហើយត្រូវបានផ្តល់ជូននូវកិច្ចសន្យាយ៉ាងហោចណាស់ ២ឆ្នាំ និងរហូតដល់ ៤ឆ្នាំ ប្រសិនបើដូចការរំពឹងទុក។ បច្ចុប្បន្ន Terry កំពុងធ្វើការលើកិច្ចសន្យារយៈពេលមួយឆ្នាំក្នុងនាមជាអ្នកប្រឹក្សានៅ Chelsea។

ម្ចាស់ក្លឹប Al-Shabab ជឿថាលោក Terry មានបទពិសោធន៍ជាគ្រូបង្វឹកច្រើន និងសមត្ថភាពអាចប្រើប្រាស់នូវកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងការបញ្ចុះបញ្ចូលកីឡាករឆ្នើមជាច្រើនអ្នកឲ្យមកចូលរួមជាមួយនឹងក្លឹបមួយនេះ។ រំលឹកផងដែរថា Terry គឺជាកីឡាករដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Chelsea ជាមួយនឹងការឈ្នះពានរង្វាន់ Premier League ៥ដង Champions League ១ដង និង FA Cup ចំនួន ៥លើក ខណៈលេងបានសរុប ៧១៧ប្រកួត។ បន្ទាប់ពីចូលនិវត្តន៍ លោកបានប្ដេជ្ញាចិត្តថានឹងផ្លាស់ទៅធ្វើជាគ្រូបង្វឹក និងជាអ្នកគ្រប់គ្រង ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់អាចទទួលបានតំណែងខ្ពង់ខ្ពស់នៅឡើយទេ។
ប្រភពព័ត៌មាន៖ The Sun ចុះផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


