

បារាំងបន្តចង់រក្សាទម្រង់លេងបានល្អបំផុតក្នុងពូល B នៃវគ្គជម្រុះ Euro ២០២៤ នៅពេលដែលពួកគេស្វាគមន៍ភ្ញៀវសាធារណរដ្ឋអៀរឡង់នៅទឹកដី Parc des Princes នៅវេលាម៉ោង ១: ៤៥ ឈានចូលថ្ងៃសុក្រស្អែកនេះ ខណៈជួបគ្នាជើងទី១ជាមួយអៀឡង់ត្រូវបារាំងផ្តួលក្នុងលទ្ធផល ១ទល់និង០កាលពីខែមីនា។ប្រវត្តិជួបគ្នា៨លើកចុងក្រោយបារាំងមិនដែលចាញ៉អៀឡង់ទេ។
សម្រាប់បារាំងធ្វើបានល្អណាស់ក្រោយខកចិត្តនៅ World Cup ២០២២ពួកគេទទួលបានជ័យជំនះ៤លើកចុងក្រោយសម្រាប់ការប្រកួតជម្រុះ ខណៈ អឿឡង់ធ្វើមិនបានល្អទេដោយចាញ់២និងឈ្នះតែ១លើកគត់។
១.ពត៌មានកីឡាករបារាំង(ម្ចាស់ផ្ទះ)
ខ្សែការពរស្លាបឆ្វេង Lucas Hernandez ត្រូវបានគេហៅមកវិញជាលើកដំបូងចាប់តាំងពីមានរបួស នៅ World Cup ២០២២។
រីឯខ្សែការពារ Ibrahima Konate របស់ Liverpool ត្រូវដកឈ្មោះចេញដោយសាររបួសសរសៃពួរ។ខណ់ខ្សែការពារ Wesley Fofana របស់ Chelsea នៅតែអវត្តមានដោយសារបញ្ហាជង្គង់រយៈពេលវែង។
-ជម្រើស១១នាកដំបូងសម្រាប់បារំាងអាចនិងចូលលេង Maignan; Kounde, Saliba, Upamecano, T. Hernandez; Rabiot, Camavinga; Coman, Griezmann, Mbappe; Giroud
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
២.ពត៌មានកីឡាករអៀឡង់
ខ្សែការពារឆ្វេង Ryan Manning ត្រលប់មកជួយក្រុម ខណ: Evan Ferguson អវត្តមានដោយសាររបួសជង្គង់។ Michael Obafemi (សរសៃពួរ) និង Seamus Coleman (ជង្គង់) នៅសល់។ Matt Doherty រងការព្យួរមួយប្រកួតក្រោយត្រូវបានបណ្តេញចេញពីការប្រកួតទល់នឹងក្រិកក្នុងខែមិថុនា។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Bazunu; O’Shea, Egan, Collins; Ebosele, Cullen, Molumby, Browne, Manning; Ogbene, Idah
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ: បារាំង ៣:0 អៀឡង់។
ប្រភព:whoscored &sportsmole


ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



