

Bayern Munich បានបង្ហាញពីការចាប់អារម្មណ៍ចុះហត្ថលេខាខ្សែបម្រើស្លាប Jadon Sancho ទៅកាន់ទឹកដី Allianz Arena កំលុងពេលទីផ្សារ ដោះដូរកីឡាករនិងបើកជាលើកទីពីរនៅខែមករា ២០២៤ខាងមុខ។គួរកត់សម្គាល់ថា កីឡាករអន្តរជាតិ អង់គ្លេសវ័យ២៣ឆ្នាំមិនត្រូវបានគ្រូបង្វឹកលោក Erik Ten Hag ដាក់អោយរូបគេចូលលេង កំលុងពេលបិសាចក្រហម Man United ប្រកួតចាញ់ក្រុម Arsenal ក្នុងលទ្ធផល ៣ ទល់និង ១ ក្រោមហេតុផលថាអតីតកីឡាករ Man.City និង Dortmund មិនបានហ្វឹកហាត់អោយបានគ្រប់គ្រាន់ និង ត្រឹមត្រូវតាមស្តង់ដារដែលរូបលោកចង់បាន។Sancho ក៏បានឆ្លើយតបទៅ កាន់គ្រូបង្វឹកសញ្ជាតិហូឡង់នៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថាខ្លួនបានហ្វឹកហាត់ និង ត្រៀមបញ្ចេញសមត្ថភាពជួយក្លឹបតែត្រូវបានរូបលោកទុកចោលមិនអើពើទៅវិញ។
Sancho បានផ្លាស់មកកាន់ទឹកដីអង់គ្លេសក្នុងឆ្នាំ ២០២១ ក្នុងតម្លៃ ៧៣ លានផោននិងបង្ហាញខ្លួនបាន ៨២ ប្រកួតឱ្យ Man Utd ដោយស៊ុតបញ្ចូលទីបាន ១២ គ្រាប់ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ។លទ្ធផលនៃការចូលលេងមិន ទៀងទាត់បាន ធ្វើអោយ Sancho មិនត្រូវបានអង់គ្លេសកោះហៅតាំងពីខែវិច្ឆិកា ឆ្នាំ ២០២១មកម្លេះព្រមជាមួយអវត្តមាន World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។ក្រោយបញ្ចប់ការប្រកួតលក្ខណៈអន្តរជាតិ Man.Utd និងត្រូវបើទ្វារទទួលក្រុមសត្វរំណពែរ Brighton & Hove Albion នៅទឹកដី Old Trafford នៅថ្ងៃទី១៦ ខែកញ្ញា ខាងមុខ។

ប្រភព:sportsmole

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញ ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Fluminense ក្នុងលទ្ធផល ២ទល់នឹង០ ខណៈដែលខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Joao Pedro រកបាន២គ្រាប់ម្នាក់ឯង សម្រាប់ Chelsea ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Chelsea ឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖



