Man City នឹងបើកផ្លូវឱ្យខ្សែបម្រើឆ្នើមម្នាក់ចាកចេញនៅក្នុងខែមករាខាងមុខ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្លឹបមេឃខៀវ Manchester City បានត្រៀមរួចរាល់ក្នុងការបើកផ្លូវឲ្យខ្សែបម្រើ Kalvin Phillips ចាកចេញពីក្លឹបក្នុងលក្ខខណ្ឌខ្ចីជើង នៅពាក់កណ្តាលរដូវកាល Premiere League ២០២៣/២៤។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានផ្លាស់ទៅកាន់ក្រុមជើងឯក Premier League ពីក្លឹប Leeds United កាលពីរដូវក្តៅមុន បន្ទាប់ពីចំណាយពេល ៨ឆ្នាំនៅកីឡដ្ឋាន Elland Road របស់ Leeds។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
យោងតាមកាសែត The Independent បានឱ្យដឹងថា Manchester City មានឆន្ទៈក្នុងការដាក់ Phillips ឲ្យក្លឹបដទៃខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករនៅខែមករា ប្រសិនបើគាត់(Phillips )នៅតែជួបនូវបញ្ហាជាច្រើននៅក្លឹបបន្តទៀត។ ក្លឹប Newcastle ត្រូវបានគេជឿថាមានលទ្ធភាពខ្ពស់ជាងគេក្នុងការនាំយកខ្សែបម្រើរូបនេះនៅទីផ្សារដោះដូរនាខែមករាខាងមុខ៕

ប្រភព៖ smortsmolel.co.uk
អត្ថបទទាក់ទង
2 months ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
2 months ago .
395 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
2 months ago .
821 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
3 months ago .
587 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
