

ខ្សែប្រយុទ្ធស្លាប Lionel Messi បច្ចុប្បន្នមានអង្គរក្សផ្ទាល់ខ្លួនមានឈ្មោះពេញថា Yassine Cheuko ថ្មីៗនេះបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រជាមួយនឹងវត្តមានរបស់គេកំលុងពេលដែលវីរបុសអាហ្សង់ទីនមានវត្តមានលេងនៅលើទីលានរាល់ការប្រកួតអោយក្លឹប Inter Miami ។ Cheuko មានដើមកំណើតនៅរដ្ឋ California បច្ចុប្បន្នមានវ័យ៣៤ឆ្នាំ និងកំពស់១.៧៧ ព្រមទាំងទំងន់៨៥គីឡូក្រាម រូបនេះមានទំនួលខុសត្រូវការពារសុវត្ថិភាពម្ចាស់ពានបាល់មាស ៧សម័យជាពិសេសទាំងនៅក្រៅទីលានផងដែរអតីតទាហានអាមេរិករូបនេះដែលធ្លាប់បម្រើការងារក្នុងវិស័យយោធានៅក្នុងសង្គ្រាមនាប្រទេសអាហ្គានីស្ថាន និង អ៊ីរ៉ាក់មានប្រាក់ចំណូល ៣លានដុល្លាក្នុងមួយឆ្នាំស្មើនិង២៥០០០០ដុល្លាក្នុងមួយខែ និង មានន័យថាប្រាក់ចំណូលនេះគឺស្មើប្រាក់ចំណូលប្រចាំឆ្នាំរបស់កីឡាករបាល់ទាត់អាជីពមួយ ចំនួនផងដែរ។

មិនត្រឹមតែមានកាយសម្បទាម៉ាំមួននោះទេ Cheuko មានជំនាញក្បាច់គុនតេក្វាន់ដូ ប្រដាល់ក្នុងទ្រុងដែក និងប្រដាល់សកល&សេរីផងដែរ។ អាចនិយាយបានថារៀងរាល់សកម្មភាពរបស់ Cheuko បានបង្ហាញថារូបគេបានបង្ហាញខ្លួនទៀងទាត់ និងភ្នែករំពៃបំផុតដើម្បីការពារពីការឈ្លានពានចូលទីលាន រឺ ក៏ប្រិយមិត្តជាFan គាំទ្រដែលព្យាយាមចូលទៅជិត Lionel Messi ព្រមទាំងកាតព្វកិច្ចការពារភរិយានាង Antonela Roccuzzo និងកូនៗទាំង៣មានដូចជាៈ Thiago, Mateo និង Ciro ផងដែរ។ជាក់ស្តែងកាលពីពេលថ្មីៗនេះហ្វេនពាក់អាវអតីតក្លឹប Barcelona បានព្យាយាមចូលទៅជិត Messi កំលុងពេលប្រកួត Inter Miami ផ្តួល Los Angeles FC ក្នុងលទ្ធផល ៣ទល់និង១កាលពីព្រឹកថ្ងៃចន្ទក៏ត្រូវបានCheuko ចាប់គ្រៀកជាប់តែម្តងពន្ទាប់ពីរូបគេព្យាយាមចូលទៅចាប់អោប Legend ក្លឹប Barcelona រូបនេះ។
ប្រភព:Goal
វីដេអូ Messi រកគ្រាប់បាល់អោយ Inter Miami
វីដេអូ Messi និង អង្គរក្ស

(អារ៉ាប៊ីសាអូឌីត)៖ កំពូលម៉ាស៊ីនរកគ្រាប់បាល់លំដាប់ពិភព Cristiano Ronaldo បានប្រកាសថា អារ៉ាប៊ីសាអូឌីតនឹងក្លាយជាផ្ទះអចិន្ត្រៃយ៍របស់គាត់ ដោយបានបញ្ជាក់ថា គាត់មានគម្រោងចង់រស់នៅទីនោះពេញមួយជីវិត ខណៈបច្ចុប្បន្នគាត់ទើបតែបន្តកុងត្រាថ្មី ២ ឆ្នាំបន្ថែមជាមួយក្លឹប Al-Nassr ។អត្ថបទកំពុងចាប់អារម្មណ៍៖ អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Ronaldo និងក្រុមគ្រួសារកំពុងមានអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរចំពោះបរិយាកាស និងជាប្រទេសមានសន្តិភាព ជាមួយការរាក់ទាក់ដ៏កក់ក្តៅរបស់ប្រជាជន។ បន្ថែមពីនេះ Ronaldo បានសង្កត់ធ្ងន់ថា «ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលមានសុខសុវត្ថិភាព និងសន្តិភាព ដែលធ្វើឲ្យគាត់មានបំណងចង់រស់នៅជាអចិន្ត្រៃយ៍» ៕ ប្រភព៖ Gulf News


