ផ្ទុះការភ្ញាក់ផ្អើល! អនាគតអ្នកចាំទី Lloris ជិតដើរដល់ផ្លូវទាល់ជាមួយ Spurs ព្រោះតែរឿងមួយនេះ
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ ក្លឹបអង់គ្លេស រហ័សនាមក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ចប់កិច្ចសន្យារបស់អ្នកចាំទី Hugo Lloris។ អ្នកចាំទីវ័យ ៣៦ឆ្នាំ រូបនេះនៅសល់តិចជាងមួយឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ហើយថា គាត់ចង់ស្វែងរកក្លឹបថ្មី បន្ទាប់ពីរួមរស់១១ឆ្នាំនៅទីក្រុងឡុងដ៍ខាងជើង។ ខណៈពេលនេះ Lloris កំពុងជួបការលំបាកក្នុងការស្វែងរកក្លឹបថ្មី ហើយមិនស្ថិតក្នុងផែនការក្រុមជម្រើស១១នាក់ដំបូងរបស់គ្រូបង្វឹកថ្មី លោក Ange Postecoglou។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Lloris ត្រូវបានដកហូតតំណែងជាប្រធានក្រុម Spurs ដោយបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹប Lazio ប៉ុន្តែការផ្លាស់ប្តូរទៅកាន់ក្លឹប Serie A មិនបានសម្រេចនោះទេ ខណៈដែលកីឡាករសញ្ជាតិបារាំងរូបនេះមិនមានឆន្ទៈក្នុងការលេងជាអ្នកចាំទីដៃទីពីរតាមពីក្រោយកីឡាករដៃទីមួយបច្ចុប្បន្ន Ivan Provedel នៅ Lazio ឡើយ។ ទោះបីជា Lloris ធ្លាប់បដិសេធការចាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីតក៏ដោយ ការផ្លាស់ប្តូរទៅកាន់មជ្ឈឹមបូព៌ានៅតែជាជម្រើសដែលអាចសម្រេចបាន ខណៈដែលទីផ្សារដោះដូរកីឡាកររបស់អារ៉ាប់មិនទាន់បិទបញ្ចប់។

- Lloris បានបង្ហាញខ្លួនសរុបចំនួន ៤៤៧លើក សម្រាប់ក្រុម Tottenham នៅគ្រប់ការប្រកួតទាំងអស់ចាប់តាំងពីចូលរួមពីសំណាក់ក្លឹប Nice ក្នុងឆ្នាំ ២០១២ ដោយរក្សាបាល់មិនឲ្យចូលទីបាន ១៥១គ្រាប់។
- Lloris មិនបានឈ្នះពានរង្វាន់ក្នុងអំឡុងពេលដែលគាត់នៅ Spurs ប៉ុន្តែគាត់បានខិតទៅជិតនឹងលើកពាននៅពេលដែលពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រ EFL Cup ក្នុង ២០១៤/១៥ និងវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុង ២០១៨/១៩។
- (អវត្ដមានរបស់ Lloris) អ្នកចាំទី Vicario បានរក្សា Clean Sheet ចំនួន ២ដងក្នុងការចាប់ផ្តើម Premier League ចំនួន ៤ដងមកទល់ពេលនេះ ដោយក្រុមរបស់ Postecoglou ឈរនៅលេខ២ ក្នុងតារាងបន្ទាប់ពីទទួលបាន ១០ពិន្ទុ តិចជាងក្រុមកំពូលតារាង Manchester City ត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ៕
ប្រភពព័ត៌មាន៖ sportsmole.co.uk
Article Tags
Related Articles