Close
Featured-Image
ផ្ទុះការភ្ញាក់ផ្អើល! អនាគតអ្នកចាំទី Lloris ជិតដើរដល់ផ្លូវទាល់ជាមួយ Spurs ព្រោះតែរឿងមួយនេះ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ក្លឹបអង់គ្លេស រហ័សនាមក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ចប់កិច្ចសន្យារបស់អ្នកចាំទី Hugo Lloris។ អ្នកចាំទីវ័យ ៣៦ឆ្នាំ រូបនេះនៅសល់តិចជាងមួយឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ហើយថា គាត់ចង់ស្វែងរកក្លឹបថ្មី បន្ទាប់ពីរួមរស់១១ឆ្នាំនៅទីក្រុងឡុងដ៍ខាងជើង។ ខណៈពេលនេះ Lloris កំពុងជួបការលំបាកក្នុងការស្វែងរកក្លឹបថ្មី ហើយមិនស្ថិតក្នុងផែនការក្រុមជម្រើស១១នាក់ដំបូងរបស់គ្រូបង្វឹកថ្មី លោក Ange Postecoglou។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Why Hugo Lloris Is the 1 Tottenham Player Liverpool Would Love to Have | News, Scores, Highlights, Stats, and Rumors | Bleacher Report

Lloris ត្រូវបានដកហូតតំណែងជាប្រធានក្រុម Spurs ដោយបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹប Lazio ប៉ុន្តែការផ្លាស់ប្តូរទៅកាន់ក្លឹប Serie A មិនបានសម្រេចនោះទេ ខណៈដែលកីឡាករសញ្ជាតិបារាំងរូបនេះមិនមានឆន្ទៈក្នុងការលេងជាអ្នកចាំទីដៃទីពីរតាមពីក្រោយកីឡាករដៃទីមួយបច្ចុប្បន្ន Ivan Provedel នៅ Lazio ឡើយ។ ទោះបីជា Lloris ធ្លាប់បដិសេធការចាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីតក៏ដោយ ការផ្លាស់ប្តូរទៅកាន់មជ្ឈឹមបូព៌ានៅតែជាជម្រើសដែលអាចសម្រេចបាន ខណៈដែលទីផ្សារដោះដូរកីឡាកររបស់អារ៉ាប់មិនទាន់បិទបញ្ចប់។

Hugo Lloris insists France's World Cup final heartbreak can be used as fuel for 'new generation' | Daily Mail Online

  • Lloris បានបង្ហាញខ្លួនសរុបចំនួន ៤៤៧លើក សម្រាប់ក្រុម Tottenham នៅគ្រប់ការប្រកួតទាំងអស់ចាប់តាំងពីចូលរួមពីសំណាក់ក្លឹប Nice ក្នុងឆ្នាំ ២០១២ ដោយរក្សាបាល់មិនឲ្យចូលទីបាន ១៥១គ្រាប់។
  • Lloris មិនបានឈ្នះពានរង្វាន់ក្នុងអំឡុងពេលដែលគាត់នៅ Spurs ប៉ុន្តែគាត់បានខិតទៅជិតនឹងលើកពាននៅពេលដែលពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រ EFL Cup ក្នុង ២០១៤/១៥ និងវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុង ២០១៨/១៩។
  • (អវត្ដមានរបស់ Lloris) អ្នកចាំទី Vicario បានរក្សា Clean Sheet ចំនួន ២ដងក្នុងការចាប់ផ្តើម Premier League ចំនួន ៤ដងមកទល់ពេលនេះ ដោយក្រុមរបស់ Postecoglou ឈរនៅលេខ២ ក្នុងតារាងបន្ទាប់ពីទទួលបាន ១០ពិន្ទុ តិចជាងក្រុមកំពូលតារាង Manchester City ត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ៕

ប្រភពព័ត៌មាន៖ sportsmole.co.uk

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 34 25 7 2 80 32 +48 82
    2 Arsenal 34 18 13 3 63 29 +34 67
    3 Newcastle United 34 19 5 10 65 44 +21 62
    4 Manchester City 34 18 7 9 66 43 +23 61
    5 Chelsea 34 17 9 8 59 40 +19 60
    6 Nottingham Forest 34 18 6 10 53 41 +12 60
    7 Aston Villa 34 16 9 9 54 49 +5 57
    8 Fulham 34 14 9 11 50 46 +4 51
    9 Brighton & Hov… 34 13 12 9 56 55 +1 51
    10 AFC Bournemouth 34 13 11 10 53 41 +12 50
    11 Brentford 34 14 7 13 58 50 +8 49
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Wolverhampton Wanderers 34 12 5 17 51 61 -10 41
    14 Manchester United 34 10 9 15 39 47 -8 39
    15 Everton 34 8 14 12 34 41 -7 38
    16 Tottenham Hotspur 34 11 4 19 62 56 +6 37
    17 West Ham United 34 9 9 16 39 58 -19 36
    18 Ipswich Town 34 4 9 21 33 74 -41 21
    19 Leicester City 34 4 6 24 27 76 -49 18
    20 Southampton 34 2 5 27 25 80 -55 11
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930  
  • Sponsor by 88Bol